Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជាច្រើន បានទទួល​ការ​តេ​ចូល​ពី​លេខ​ក្រៅប្រទេស​ដែលមាន​ក្បាល​លេខ (+370) និង (+381) ដែល​ជនខិលខូច​

​ភ្នំពេញ ៖ នាពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​រកឃើញថា​មាន​ប្រជាពលរដ្ឋ​យើង​ជាច្រើន បានទទួល​ការ​តេ​ចូល​ពី​លេខ​ក្រៅប្រទេស​ដែលមាន​ក្បាល​លេខ (+370) និង (+381) ដែល​ជនខិលខូច​គ្រាន់តែ​តេ​ចូល​ហើយ ដាក់ចុះ​វិញ​ភ្លាមៗ​។​

​តាម​ការស្រាវជ្រាវ​បឋម នាយកដ្ឋាន​រកឃើញថា​នេះ​ជា​ប្រភេទ​បោកប្រាស់ (Scam) ស្រដៀង​គ្នា​នឹង​ការបោកប្រាស់ call back ដែល​ទាមទារ​ឱ្យ​ជនរងគ្រោះ​យក​លេខ​ទូរ​សព្ទ​របស់ខ្លួន​តេ​ទៅ​លេខ​ក្រៅប្រទេស​មួយចំនួន​នោះ ដែល​បញ្ហា​នេះ​ក៏​ធ្លាប់បាន​កើតឡើង​ក្នុងប្រទេស​កម្ពុជា​យើង​រួចមកហើយ​។​

​ជាមួយ​ការបោកប្រាស់​នេះ អ្នកប្រើប្រាស់​នឹងត្រូវ​ខាត​បង់លុយ​ជាច្រើន​នៅពេលដែល​ពួកគេ​បាន​យក​លេខ​ទូរ​សព្ទ​របស់ខ្លួន​តេ​ទៅ​លេខ​នោះ ដោយសារ​តម្លៃ​សេវា​គឺមាន​តម្លៃ​ថ្លៃ ហើយ​ទឹកប្រាក់​និង​ត្រូវបាន​កាត់​យក​ពី​គណនី​ទូរ​សព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​តេ​ទៅ​លេខ​ក្រៅប្រទេស​ដែល​លោកអ្នក​មិន​ស្គាល់ ហើយ​ជាពិសេស​ប្រសិនបើ​បងប្អូន​ទទួលបាន​សារ មានដូចជា ការ​ឈ្នះ​រង្វាន់ ការលក់ទំនិញ​ថោក​ក្រោម​តម្លៃ​ទីផ្សារ សូម​បងប្អូន​កុំ​ធ្វើការ​ឆ្លើយតប​ព្រោះនេះ​គឺជា​ការបោក​បញ្ឆោត​រប​ស់​ក្រុម​ក្រុម​ជនខិលខូច​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×