Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ធ្លាក់​ស្រុតចុះ ។ នៅថ្ងៃនេះ​លោកអ្នក​អាច​គ្រោះភ័យ​ជាយថាហេតុ​ដោយសារតែ​ការធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដូច្នេះ​មិន​គប្បី​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​ពុំ​ចាំបាច់​ឡើយ ព្រោះ​អាចមាន​សត្រូវ​ប៉ង​យ៉ា​យី​ធ្វើ​ឲ្យ​រំខាន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ថ្ងៃនេះ​មិនគួរ​ប្រញាប់ប្រញាល់​ដាក់ទុន​ពេក​នោះទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ច្រើនតែ​ចាប់កំហុស​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស់​កើតមានឡើង​ណាស់ ក្រៅពីនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។ ចំណែក​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​៕

ឆ្នាំខាល

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២១ និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ រាល់​កិច្ច​ការដែល​ប៉ងប្រាថ្នា​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទទួលបាន​ផល​ផ្លែផ្កា​ល្អ​និង​រមែង​បាន​ជួបតែ​នឹង​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ធ្វើ​ឲ្យ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានដំណើរ​ការ​ទៅមុខ​យ៉ាប់យឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​ផង​។ ចំណែក​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត តែបើ​ថយក្រោយ​វិញ​នោះ​គឺ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ បញ្ហា​ផ្លូវចិត្ត​មិនសូវ​សប្បាយរីករាយ​ប៉ុន្មាន​ទេ​នៅក្នុង​ថ្ងៃនេះ ហើយ​បើ​លោកអ្នក​ចង់​ទទួលផល​ពី​ការងារ​នោះ លុះត្រាតែ​លោកអ្នក​មានចិត្ត​អំណត់​ព្យាយាម និង​បូជា​ពេលវេលា​អោយ​ច្រើន​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការជួញដូរ​នៅ​ទីជិត​ពុំ​សូវ​ជា​បាន​កាក់កប​ទេ គឺ​ទាល់តែ​ចេញទៅ​ជួញដូរ​នៅឯ​ទី​ឆ្ងាយ​ទើប​ល្អ និង​សមប្រកប​។ ចំពោះ​បញ្ហា​មនោសញ្ចេតនា​ក​ម្លោះ​ក្រមុំ កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក​វិញ ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ ដួង​រាសី​របស់​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូលមក​យាយី​ផង ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​ក្បែរ​កើត​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ទិញ​ចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទាំងនោះ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ ២២២ យក​លាភ​សម្បត្តិ​ឧកញ៉ា​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​មាន​ការជួយជ្រោមជ្រែង​ពី​អ្នកដទៃ​មួយចំនួន​ផង នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​ចូលមក​យាយី​គប្បី​ប្រឹងប្រែង​ដោះស្រាយ​ទើប​បញ្ហា​មួយចំនួន​មិន​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​តែង​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ខ្វាយខ្វល់​និង​មាន​ភាព​តោ​ល​តែ​លពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​បៃតង និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តោង​តែ​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ទីកន្លែង​លក់ដូរ​ដោយ​លោកអ្នក​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ក៏​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ទៀតផង​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ ៧៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​លោកអ្នក​ងាយ​កើតរឿង​ចម្រូងចម្រាស់​ទៀ​ត​ផង​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ធ្លាក់​ស្រុតចុះ​។ លោកអ្នក​ច្រើន​មានចិត្ត​ទោសៈ​មោហៈ​នៅក្នុង​ថ្ងៃនេះ ទោះបីជា​ធ្វើការ​ងារ​អ្វី​ក៏ដោយ​ធ្វើ​មិន​ពេញដៃពេញជើង​ដែរ ហើយ​លោកអ្នក​អាច​ក្លាយជា​អ្នក​ប៉ិន​សន្សំរឿង និង​មាន​គំនុំ​គំ​គួ​ន​ដាក់​ជាប់​ក្នុង​ចិត្ត​ទៀតផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ រកប្រាក់​ចិញ្ចឹម​ឆ្នាំង​មិន​ចង់​គ្រប់​ផង​ទេ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​អាច​នឹង​មានការ​ប្រេះឆា​គ្នា​ដោយសារ​អ្នក​ក្រៅ ដូច្នេះ​ត្រូវតែ​ប្រយ័ត្ន​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អ​បង្គួរ​។ នៅថ្ងៃនេះ​រាល់​ការបំពេញភារកិច្ច​នៅក្នុង​ថ្ងៃនេះ​មាន​សភាព​រលូន​ដូច​សព្វដង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កម្រៃ​បានមក​កាក់កប​គ្រាន់បើ​អាចអោយ​លោកអ្នក​សន្សំទុក​បាន​ខ្លះ​ទៀតផង​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ការចេះ​យល់ចិត្ត​គ្នា​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ធ្លាក់​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​នឹង​ជួប​ការក្តៅក្រហាយ​ដោយសារតែ​ក្រុមគ្រួសារ​បង្កឡើង បណ្តាល​ឲ្យ​មានការ​ខាតបង់​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​ទៀតផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​នឹងមាន​មនុស្ស​មិន​ស្មោះត្រង់​មក​ឆបោក​យក​ទំនិញ​ទទេ ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ សម្ព័ន្ធ​ស្នេហា​ច្រើនតែ​មានការ​សង្ស័យ​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ១១​និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ រាល់​សេចក្តីប្រាថ្នា​ទាំងឡាយ​ដែល​លោកអ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យ​សក្តិ​ខ្ពស់​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ​គឺ​ពិតជា​ទទួលបាន​ជោគជ័យ​ជាទី​គាប់ចិត្ត​នៅក្នុង​ថ្ងៃនេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន​ធ្វើ​ឲ្យ​មុខរបរ​លោកអ្នក​មានកា​រ​រីកលូតលាស់​ទៅមុខ​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូស្នេហ៍​មានតែ​ភាព​ផ្អែមល្ហែម និង​បើ​នៅ​លីវ​វិញ​លោកអ្នក​នឹង​ជួប​មនុស្ស​ជាទី​ពេញចិត្ត​ទៀតផង​៕​

×