Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើក​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មិន​ព្រម​ឈប់​ដោះស្រាយ​រួច​បន្ត​បើក​រត់​ទៅមុខ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​

​ភ្នំពេញ ÷ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​មិន​ព្រម​ឈប់​ដោះស្រាយ​បន្ត​បើករ​ត់ទៅ​មុខតែ​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​វិញ​ទាំង​ម្ចាស់​និង​រថយន្ត​បង្ក​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​១ និង ៣០​នាទី​យប់​ឈានចូល​ថ្ងៃ​សុក្រ​ទី​១៩​ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បាន​ឡែ​ន​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AB 3817 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត មិន​ព្រម​ឈប់​ដោះស្រាយ​រួច​បន្ត​បើករ​ត់ទៅ​មុខតែ​ត្រូវ​សមត្ថកិច្ច ឃាត់​បាន​វិញ​។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​មនុ​ស្សរង​ការខូចខាត​តែ​ទ្រព្យសម្បត្តិ​រដ្ឋ និង​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​ឡើងលើ​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕
រក្សា​សិទ្ធិ​ដោយ ៖ សា មេ​ត​

×