ភ្នំពេញ ÷បុរសម្នាក់និងរួមដំណើរជាមួយម្នាក់ទៀតបានបើករថយន្តម៉ាកព្រូសក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកក ពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសអ្នកបង្កក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រនិងរងរបួសតៃកុងធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង៤ និង ៥០នាទីព្រឹកថ្ងៃសុក្រទី១៩ខែមីនា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពណ៌សអត់មានផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-BA 0495បើកបរដោយបុរស២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមកបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកក ពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រនិងរងរបូសតៃកុងម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកតៃកុងរថយន្តកូរ៉េមិនមានរងរបួសនោះទេរងការខូចខាតតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏បានទំនាក់ទំនងទឹកខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
រក្សាសិទ្ធិដោយ៖ សា មេត