Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ខ្មែរ​នៅ​អាមេរិក អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​រស់នៅ និង​សិក្សា​នៅ​អាមេរិក ប្រុងប្រយ័ត្ន ចំពោះ​ករណី​អំពើហិង្សា​គួរ​ឲ្យ​បារម្ភ លើ​ពលរដ្ឋ​អាស៊ី​រស់នៅ​អាមេរិក​

ភ្នំពេញ ៖ ស្ថានទូត​របស់​ប្រទេស​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ និង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ករណី​អំពើហិង្សា​កើតឡើង​គួរ​ឲ្យ​បារម្ភ លើ​ពលរដ្ឋ​អាស៊ី​រស់នៅ​អាមេរិក ដែល​កំពុង​កើតមានឡើង នៅក្នុង​រដ្ឋ​មួយចំនួន​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ខ្មែរ​នៅ​អាមេរិក ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា​នេះ បាន​បញ្ជាក់ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ ព្រមទាំង​បងប្អូន​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ទាំងអស់ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​សហរដ្ឋអាមេរិក ឱ្យបាន​ជ្រាបថា ស្ថានទូត​បានកត់សម្គាល់​ដោយ​ក្តីបារម្ភ​នូវ​ព័ត៌មាន​ស្តីពី កំណើន​នៃ​ករណី​អំពើហិង្សា​មកលើ​ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី ដែល​បាន កើតឡើង​នៅ​តំបន់​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​។​

​ស្ថានទូត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ ប្រកាន់យក​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ករណី​អំពី​ហិង្សា​ខាងលើ ហើយ​ក្នុងករណី​ត្រូវការ​អន្តរាគមន៍​រប​ស់​ស្ថានទូត សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬ​អ៉ី​ម៉ែ​ល consular.camemb.usa.gmail.com ស្ថានទូត​នឹង​ខិតខំ​រួមចំណែក​ដោះស្រាយ​តាម​គ្រប់​លទ្ធភាព​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×