Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់ចិត្ត​ហើយ​! ពេលនេះ តារា​ជាច្រើនរូប បាន​បង្ហោះ​សារ​ស្នើសុំ​ប្រមុខ​ថ្នាក់ដឹកនាំ​៤​ចំណុច ជា​ដំណោះស្រាយ​ក្នុងសម័យ​កូ​វីដ​១៩

​ដូចដែល​យើង​គ្រប់គ្នា​បានដឹង​ស្រាប់​ហើយ បច្ចុប្បន្ននេះ បញ្ហា​ជំងឺ​កូ​វីដ​១៩ គឺជា​វិបត្តិ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង ខណៈដែល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ពីមួយថ្ងៃ​ទៅមួយ កាន់តែ​កើនឡើង និង​បន្ត​រីក​រាលដាល​ស្ទើរតែ​ទូទាំងប្រទេស​ទៅហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ កំពុងមាន​ការលំបាក​ជាខ្លាំង ព្រោះថា​ការរកស៊ី​គ្រប់ផ្នែក​សឹងតែ​គាំង​គ្រប់ៗ​គ្នា​។​

​យ៉ាងណាមិញ ទន្ទឹមនឹង​ស្ថានការណ៍​នេះ​កំពុងតែ​លំបាក ម្នាក់ៗ​សឹងតែ​គ្មាន​ចំណូល តែបើ​ក្រឡេក​មក​មើល​ពី​តម្លៃ​ទំនិញ​ប្រេងសាំង វិញ បែរ​កើនឡើង និង​ជាពិសេស​គឺ​ធានា​គារ​តែម្តង ដែលជា​បញ្ហា​ដ៏​ប្រឈមមុខ​ខ្លាំង​បំផុត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជា​កូនបំណុល​។ ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​ភាគច្រើន តែង​ឮ​រអ៊ូរទាំ​ពី​រឿង​បង់​ធន​គារ ដោយ​ពួកគាត់​បានលើកឡើង​ថា អ្នក​ជំពាក់​ធនាគារ ចុះបើ​អ្នកខ្លះ​យ៉ាងតិច​ត្រឹមតែ ២០០ ទៅ ៣០០ ដុល្លារ ក្នុង​១​ខែ តើ​រកលុយ​ឯណា​បានមក​បង់​ទៅ មិន​ងាប់​ហើយ បើ​ស្ថានភាព​សេដ្ឋកិច្ច​ម្នាក់ៗ​ធ្លាក់ចុះ​យ៉ាងនេះ​។​

​ដោយ​មើលឃើញ​ពី​ការលំបាក​សឹងតែ​គ្រប់ៗ​គ្នា អំពី​បញ្ហា​ដូច​បានលើកឡើង​ខាងលើ គេ​ក៏​បានឃើញ​តារាៗ​ជាច្រើន បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូចៗ​គ្នា ក្នុង​គោលបំណង​លើក​ជា​សំណូមពរ​ស្នើ​ទៅកាន់​ប្រមុខ​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ ចំនួន​៤​ចំណុច ដើម្បី​ជា​ដំណោះស្រាយ​ក្នុងសម័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩ ដែល​កំពុង​ឆ្លង​នៅក្នុង​សហគមន៍​។​

​សារ​ដែល​ពួកគេ​បាន​បង្ហោះ​នោះ គឺ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រោម​ការដឹក​នាំ សម្តេច​តេ​ជោរ សូម​គោរព ឧត្តមភាព​ដ៏​ថ្លៃថ្លា​របស់​សម្តេច គោលនយោបាយ​ឈ្នះៗ ដោយ​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ សុំ​ធ្វេី​ការ​ស្នេី​រ​សុំ​ដល់​សម្តេច​ពុក​៤​ចំណុច​! កម្មវត្ថុ​សេចក្តី​ផ្តេី​ម​៖ ដោយ​ប្រជាពលរដ្ឋ​កំពុងតែ​ប្រឈមមុខ​កូ​វិដ​១៩ ដូច​សម្តេច​ពុក​បាន​ជ្រៀប និង​សូម​អនុញ្ញាត​រៀបរាប់​ជូន​ស្នេី​រ​សុំ​៤​ចំណុច​ដោយ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ទូរ​ទាំង​ប្រទេស​ផង​ទាន​! សុំ​សម្តេច​ពុក​មេត្តាជួយ​ដោះស្រាយ នឹង​សម្រួល​ពី​បញ្ហា​ទុក្ខ​ធុរៈ ទុក្ខសោក​របស់​ប្រជាពលរដ្ឋ ក្នុង​ស្ថាន​ការ​នេះ​។​

​ទី​១ សូម​មេត្តាជួយ​ដោះស្រាយ​បញ្ហា​សាំង​ឡេី​ង​ថ្លៃ សម្រួល​អោយ​ចុះថោក ធូរ​ថ្លៃ​សមរម្យ ក្នុងស្ថានភាព សេដ្ឋ​កិ​ច​ជីវភាព​ប្រជាពលរដ្ឋ​សម័យ​កូ​វិត​ធ្លាក់ចុះ​!។

​ទី​២ សូមមេត្តា​ធ្វើ​សេចក្តីប្រកាស សម្រួល​ជា​១​ម្ចាស់​ផ្ទះជួល ម្ចាស់​កន្លែង​ជួល​បើក​រក​សុី ចុះ​តម្លៃ​ថ្លៃ​បន្ទប់ ឬ​ផ្ទះល្វែង អោយ​សល់​ត្រឹមតែ​ពាក់កណ្តាល​១​រយៈពេល​(​ពេល​ស្ថានភាព​ប្រសើរ​វិញ​នឹង​គិត​តម្លៃ​ដើម​)។

​ទី​៣ សូម​សម្រួល​ជា​១​ធនាគារ​ហិរញ្ញវត្ថុ​គ្រប់​ស្ថាប័នរដ្ឋ​នឹង​ឯកជន ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រាក់កម្ចី ធ្វេី​ការផ្អាក​បង់ ១​រយៈពេល​(​ពេល​ស្ថាន​ភាពល្អ​ឡើងវិញ ពួក​ក្មួយៗ​នឹង​បង់​ជាធម្មតា​)។

​ទី​៤ សូមជួយ​សម្រួល​ជាមួយនឹង វា​រី​អគ្គិសនី​កម្ពុជា​និង រដ្ឋាករទឹក សម្រួល​អោយ​ចុះថោក​បន្តិច ដេី​ម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ដោយ​អនុគ្រោះ​ផង​សម្តេច​ពុក​។

​សូម​គោរព​ជូនពរ​ដល់​សម្តេច​ពុក​មាន​សុខ​ភាពល្អ កំលាំង​មាំមួន​ជា​ម្លប់​ដល់​កូនចៅ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​គ្នា​»៕
រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×