Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ហ្ក្រ​ន​ធ្វី​ន កើន​ដល់ ៤.២០០​រៀល​ក្នុង​មួយ​ហ៊ុន​

ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI)​បាន​បន្ត​សន្ទុះ​កំណើន ចំនួន ៣០០​រៀល បន្ថែមទៀត រហូត​ឡើងដល់ ៤.២០០​រៀល ដែល​ថ្លៃ​ប្រហាក់ប្រហែល​នេះ​បាន​ប្រទះឃើញ​លើកចុងក្រោយ​កាលពី​ត្រីមាស​ទី ២​ឆ្នាំ​២០២០​។​

​ភាគហ៊ុន​បី​ផ្សេងទៀត ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង ផេស​ថិ​ក (PEPC) ក៏មាន​កំណើន​ផងដែរ មកដល់ ១.៧៥០​រៀល ១៣.១២០​រៀល និង​២.៩៩០​រៀល​រៀង​គ្នា ដែលមាន​ចន្លោះ​កំណើន​ពី ៣០​រៀល ទៅ ៥០​រៀល​។​

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) វិញ​បាន​បិទ​ដោយមាន​ការថយចុះ ២០​រៀល មក​ត្រឹម ៦.៣៦០​រៀល​។ ភាគហ៊ុន​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង អេស៊ីលីដា (ABC) បាន​រក្សា​ថ្លៃថេរ​ដដែល​។

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​កើនឡើង ០,២០​ភាគរយ​បន្ថែមទៀត មកដល់ ៦៣៨,១៩ ពិន្ទុ​។​

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ២៦៦,៥៥ លាន​រៀល ដែល​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) មាន​ចំណែក​ដល់​ទៅ​ប្រមាណ ៦៥​ភាគរយ​៕
​រក្សា​សិទ្ធិ​ដោយ ៖ CEN​

×