Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តកំពត ដោះស្រាយ ករណី​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ​របស់​ឧកញ៉ា​សូ ងួន ទំនាស់​ជាមួយ​គ្រួសារ​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ

​កំពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវៀង​ក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន​របស់លោក ឧកញ៉ា សូ ងួន ជាមួយនឹង​ក្រុមគ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ​រាប់រយ​ន​នាក់​នៅ ទីតាំង​ដី​ទំនាស់​ស្ថិត​ក្នុងភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។​

​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ករណី​របស់​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន ទំនាស់​ជាមួយ​គ្រួសារ​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នាយករង​អធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរង​ការពារ​កោះ​ឆ្នេរ តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អគ្គនាយក​ក្រុមហ៊ុន នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ អភិបាលស្រុក​ឈូក និង​មន្ត្រី​ជំនាញ​។​

​ថ្លែង​នៅ​កិច្ចប្រជុំ​នេះ ឯកឧត្តម ជាវ តា​យ ប្រសាសន៍ថា តាម​របាយ​ការ​ណ៌​របស់​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​ការបំភ្លឺ​របស់​ភាគី​ទំនាស់ ពិនិត្យឃើញថា បញ្ហា​ទំនាស់​នេះ​ស្ថិតនៅ​លើដី​បាន​ចុះបញ្ជី​រួច ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ជួល​ឲ្យ​ក្រុមហ៊ុន និង​ដី​មិនទាន់​ចុះបញ្ជី គ្រប់គ្រង​ដោយ​រដ្ឋ ដូចនេះ ÷
១.​ដី​ដែល​បាន​ចុះបញ្ជី​រួច ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ជួល​ឲ្យ​ក្រុមហ៊ុន ដូចនេះ​ក្រុមហ៊ុន វើ​លដ៍​ទ្រី​ស្តារ អ៉ិ​ន​ធើ​ថិ​ន​មេន ត្រូវអនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​នៅលើ​តំបន់​ណា ដែល​គ្មាន​ទំនាស់ ករណី​ទីតាំង​ទំនាស់ រង់ចាំ​ការដោះស្រាយ​។​
២.​ទីតាំង​ដី​មិនទាន់​ចុះបញ្ជី (​គ្រប់គ្រង​ដោយ​រដ្ឋ​) កំពុងមាន​ទំនាស់​ជាមួយ​អតីត​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ក្រុមហ៊ុន​ត្រូវ​ផ្អាក​សកម្មភាព​ទាំងស្រុង​។​

​ក្រោយ​កិច្ចប្រជុំ​ទល់មុខ​គ្នា រវៀង​ភាគី​ទាំងសងខាង ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា រក​ដំណោះស្រាយ លើ​ករណី​ទំនាស់​ដីធ្លី ក្រុមហ៊ុន វើ​ល​ទ្រី​ស្តារ របស់លោក​ឧកញ៉ា សូ ងួន ជាមួយ​គ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ មាន​ទីតាំង​ដី ស្ថិតក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​សំណូមពរ​ឲ្យ​អនុវត្តតាម​វិធានការ​បី​ចំណុច ៖ ទី​១- សូម​ក្រុមហ៊ុន​អនុវត្ត​សកម្មភាព នៅក្នុង​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច ហើយ​មិនមាន​ទំនាស់ ចំណែក​ដី​នៅក្រៅ​ការចុះបញ្ជី សូម​ក្រុមហ៊ុន​រក្សាទុក នឹង​ផ្អាក​សកម្មភាព​ដើម្បី​រក​ដំណោះស្រាយ​បន្ត​នៅលើ​ទីតាំង​ដី​ជាក់ស្ដែង​បន្ថែមទៀត​។​

​ទី ២- សូម​ឲ្យ​ក្រុមការងារ​បន្ត​ការចុះ​សិក្សា​ទីតាំង​ដី​ឲ្យ​ច្បាស់លាស់ តាម ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ដែល​បានសម្រេច​ជូន​គ្រួសារ​កងទ័ព ដែល​បានដាក់​ពាក្យស្នើសុំ​កន្លងមក យកទៅ​ជូន​រាជរដ្ឋាភិបាល​។ ហើយ​ក្រុមការងារ​ក៏ត្រូវ​រៀបចំ​ឯកសារ តាម​ការលើកឡើង​រប​ស់​តំណាង​ក្រសួងកសិកម្ម ដាក់​ស្នើ​ជូនទៅ​ក្រសួងកសិកម្ម ដើម្បី​សម្រេច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ជូន​គ្រួសារ​កងទ័ព​។​

​និង​ទី​៣- អភិបាលខេត្ត​សូម​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី​តាម​លក្ខ​ណៈ ផ្លូវច្បាប់ ពិសេស​មិនត្រូវ​បង្កទំនាស់​រហូត​ផ្ទុះ​អំពើហិង្សា​ជាដាច់ខាត ដែលនាំឱ្យ​ប្រឈម​នឹង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។​

​តាម​ការអះអាង​ពី​តំណាង​គ្រួសារ​យោធិន​ថា​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​កម្លាំង​ទ័ព​សមាហរណកម្ម ការពារ​កោះ​ឆ្នេរ​ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង សរុប​ប្រមាណ​ជាង​១០០០​ហិច​តា ។ ប៉ុន្តែ​សុំ​កាន់កាប់​ជាក់ស្ដែង តែ​ប្រមាណ​៧៤០​ហិកតា​ទេ ក្នុងនោះ បានចេញ​ប័ណ្ណកម្មសិទ្ធិ​មួយចំនួន ខណៈដែល​ដី​ប្រមាណ​៤៧៨​ហិច​តា នៅមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សូ ងួន រហូតមកដល់​សព្វថ្ងៃ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×