ថ្មីៗនេះ រឿងរ៉ាវទាក់ទងនឹងព្រះតេជគុណ ពិន សែម ចៅអធិការវត្តរាជបូណ៌ ដាក់វិន័យជាការប្រៀនប្រដៅ ទៅលើលោកនេនៗ ដែលក្នុងនោះនេន១អង្គ ត្រូវរងទណ្ឌកម្មជាមួយរំពាត់ផ្តៅរហូតដល់ ៥០ ផ្តៅ ឃើញថាបានបង្កឲ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងៗ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះថានេះទង្វើរមួយហាក់ដូចជាសាហាវព្រៃផ្សៃណាស់ ដែលក្នុងនាមអ្នកបួសមិនគួរធ្វើបែបនេះ។
តែទោះយ៉ាងណា តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ករណីនេះ គឺមានមែនជាអំពើហិង្សាធ្វើទារុណកម្មឃោរឃៅនោះទេ តែគឺជាទូន្មានប្រៀនប្រដៅ និងការដាក់វិន័យពីសំណាក់សិស្សគណមួយអង្គរបស់ព្រះចៅអធិការ ពិន សែម ទៅដល់ភិក្ខុ និងសាមណេរ ដែលបានប្រព្រឹត្តខុសធ្ងន់ៗនឹងវិន័យប៉ុណ្ណោះ ហើយករណីនេះក៏ត្រូវបានសមត្ថកិច្ចធ្វើការដោះស្រាយរួចរាល់ផងដែរ តាមរយៈឲ្យព្រះតេជគុណចៅអធិការវត្តធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានករណីនេះកើតឡើងទៀត។
យ៉ាងណាមិញ ទន្ទឹមនឹងពេលនេះ កត្រូវនិងខុស ជុំវិញរឿងនេះ ក្នុងនោះ ឯកឧត្តម ហ៊ុន ជា ព្រោះតែហួសចិត្តពេក ក៏បានលើកឡើងយ៉ាងចាក់ដោតថា៖ «ឪពុក វ៉ៃកូន ប្រដៅកូនចង់អោយកូនបានល្អបានចេះ គ្រូវ៉ៃសិស្សចង់អោយសិស្សបានល្អហ្នឹងសិស្សចេះ ចប់ (ឪ ខ្ញុំវាយខ្ញុំសាហាវណាស់បែកក្បាលក៏មានដែរ បាទ តែដើម្បីកូនល្អព្រោះនិយាយខ្ញុំមិនស្ដាប់ គាត់តែអ្នកដែលល្អ គឺខ្ញុំ ពេលស្ដាប់តាម ឪ ចប់ ) តោះទៅបាយវត្ត បាទ។»។
ឯកឧត្តម ហ៊ុន ជា នៅបានសង្កត់ធ្ងន់ឲ្យដឹងទៀតថា «សព្វសត្វដែលញាតិញោមគិតថា មិនល្អ ឬ ចង្រៃ នាំគ្នាយកមកដាក់វត្ត ចំណែកកូនមិនល្អ ប្រដៅមិនកើត ប្រើប្រាស់គ្រឿងញៀន នាំគ្នាសុំព្រះសង្ឃផ្ញើ និងជួយណែនាំប្រៀនប្រដៅជំនួស ញ៉ោមសុំគិតផងថា បើស្រួលមើលថែ ស្រួលប្រដៅ គេមិនយកមកផ្ញើលោកទេ តែទាល់ពេលប្រដៅមិនកើត ខឹងលោករករឿងលោក គិតថាព្រះសង្ឃ អត់ខ្លាចចង្រៃ និងមិនចេះហត់មែន អស់លោក???? « គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់ » គ្រប់គ្រងមនុស្សខូច សត្វកាច មិនស្រួលទេ!!!!! ពីមនុស្សស្រឡាញ់ និងគោរពព្រះពុទ្ធសាសនា, ហ៊ុន ជា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












