Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទទួល​ថវិកា ១​សែន​ដុល្លារ ជា​ជំនួយ​សប្បុរសធម៌​ពី​រាជរដ្ឋាភិបាល​ថៃ​

​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថាប់ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​មូល​ប្ប​ទា​នប​ត្រ ជា​ទឹកប្រាក់​ចំនួន ១០០.០០០ ដុល្លារ​អាមេរិក ដែលជា​ជំនួយ​សប្បុរសធម៌​ពី​រាជរដ្ឋាភិបាល​ថៃ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ ពិធី​ប្រគល់​-​ទទួល​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ នា​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា ជំនួយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា​ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​កូ​វីដ​-១៩ នៅតាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ​។​

​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែល​បាន​ផ្ដល់ជំនួយ​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពល​ករក​ម្ពុ​ជា​ដែល​បាន​ទៅធ្វើ​ការ និង​ស្នាក់នៅ​ប្រទេស​ថៃ​។

​ការផ្តល់​ជំនួយ​សប្បុរ​ស​ធម៌​នេះ មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ពី​កាយវិការ​មនុស្សធម៌​ដ៏​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព​ដ៏​រឹងមាំ និង​ភាពជា​អ្នកជិតខាង​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×