ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ច្បាស់ហើយ ពីតារាភេទទី៣ ឬ សុខពិសីតូច។ ដោយឡែក ថ្មីៗនេះ តារាភេទទី៣រូបនេះ ស្រាប់តែបានអះអាងថា រូបនាងបានឆ្លងកូវីដ១៩ ដែរហើយ។
នេះបើយោងតាមផេកហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហោះឲ្យដឹងថា កញ្ញាភេទទី៣ សុខ ពិសីតូច មានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប៉ះពាល់ជាមួយ កក្កដា សុភ័ណ្ឌ។
ប្រភពដដែលបានដកស្រង់សម្តីតារាភេទទី៣ កញ្ញា យេយេ ដោយបាននិយាយកាលពីល្ងាចមិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ថា៖ «សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ជាមួយ សុខ ពិសីតូច មេត្តាទៅពិនិត្យអោយហើយព្រោះពេលនេះគាត់បានទទួលលទ្ធផល វិជ្ជមានកូវីដ១៩ ហើយគាត់កំពុងតែធ្វើដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជូនពរកូនឣោយឆាប់ជា»។
គួររម្លឹកឲ្យដឹងផងដែរថា តារាភេទទី៣ ឬ សុខពិសីតូច ត្រូវបានមហាជនស្គាល់ តាមរយៈកាលរូបគេនៅក្មេង គឺតែងច្រៀងបទចម្រៀង សុខ ពិសី ហើយមានទឹកដមសំឡេងស្រដៀងគ្នានឹងតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









