Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​កាំបិត ប្លន់​យក​ម៉ូតូ​បានសម្រេច ទាំង​ព្រឹក នៅ​សង្កាត់​ចោមចៅ​ទី​១

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំបិត ប្លន់​យក​ម៉ូតូ​បានសម្រេច​ដោយ​សុវត្ថិភាព ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ទីតាំង​ស្ថិតនៅ​ស្រះ​ទឹក​ក្បែរ​អគ្គិសនី ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបលោក​បានចេញ​ពី​ផ្ទះ​ទៅ​មើល​មង​ដូច​សព្វដង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាស​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BI 0383 ទៅដល់​ចំណុចកើតហេតុ​មិនទាន់បាន​មើល​មង​ផង ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ម្នាក់ ប្រដាប់​ដោយ​កូនកាំបិត​មុត​ស្រួច​មក​ផ្ជ​ង់​ពីក្រោយ គំរាម​ប្លន់​យក​ម៉ូតូ​តែម្តង ភ្លាមៗ​នោះ​ជនរងគ្រោះ​ព្យាយាម​ស្រែក​ឲ្យ​គេ​ជួយ​ដែរ តែដោយសារ​នៅ​ទីនោះ​គ្មាន​មនុស្ស និង​ជា​តំបន់​ស្ងាត់​ផង ទើប​ជនសង្ស័យ​ងាយ​ធ្វើ​សកម្មភាព និង​ជិះ​ចេញ​ដោយ​សុវត្ថិភាព​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ម៉ូតូ​និង​ជនសង្ស័យ យកមក​ចាត់ការ​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​-​សួង សាម​

×