Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បាន​រកឃើញ អ្នកមាន​វិជ្ជមាន​និង​មេរោគ​កូ​វីដ​១៩​ចំនួន​៣​នាក់​ទៀត​នៅ​បុរី​វិមាន​ភ្នំពេញ

ភ្នំពេញ​៖​នៅក្នុង​មូលដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ បាន​រកឃើញ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩​ចំនួន​៣​នាក់​ទៀត​នៅវេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។​

លោក​ជា ពិសី អភិបាលខណ្ឌ ឬ​ស្សី​កែវ បានអោយដឹងថា អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០៣​នាក់ រួមមាន ៖ ១.​កុមារី អាយុ ១៤ ឆ្នាំ និង​២.​កុមារី អាយុ ៧ ឆ្នាំ​ដែលមាន​ទីតាំងនៅ​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៣៦V ផ្លូវ​៣៨០ ក្រុមទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឆ្លង​ពី​អ្នក​ជម្ងឺ​ជា​ម្ដាយ អាយុ ៣១ ឆ្នាំ​) ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០១ នាក់ កំពុង​បន្ត​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ទីតាំង​ខាងលើនេះ​ដដែល​និង​៣.​ជា បុរស ៣២​អាយុ ឆ្នាំ ដែលមាន​ទីតាំងនៅ​បុរី ឡាង ម៉ា​រ៉ា​ឌី ផ្ទះ​លេខ 18B ផ្លូវ​បេតុង ក្រុមទី​៣ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០៤ នាក់ (​ស្រី ០២​នាក់​) ត្រូវបាន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ និង​ត្រៀម​យក​សំណាក​រក​មេរោគ​បន្តទៀត​។​ជា​ចុងក្រោយ អាជ្ញាធរ បាននិងកំពុង​បិទ​ទីតាំង​ទាំងពីរ​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។

​បច្ចុប្បន្ននេះ អ្នក​ជម្ងឺ​០៣​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​សណ្ឋាគារ​The Great Duke​ដែលជា​អតីត​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ទី​ណង់​តា​ល់៕
រក្សាសិទ្ធិដោយ ៖ សារឿន​

×