Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ និង​អគារ​ស្នាក់នៅ​ចំនួន​៦​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក តែ​ត្រូវ​បន្ដ​អនុវត្ត​វិធានការណ៍ «៣​ការពារ និង​៣​កុំ​»

​ព្រះសីហនុ ៖ សណ្ឋាគារ និង​អគារ​ចំនួន ៦ កន្លែង ដែល​ជាប់​ពាក់ព័ន្ធ​មាន​អ្នកជំងឺ​កូ​វីដ​១៩​កាលពីពេល​កន្លងមក ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបាន​បញ្ចប់​ការធ្វើ​ច​ត្ថា​ឡី​ស័ក និង​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ ក្រោយ​ពុំ​ត្រូវបាន​រកឃើញ​មាន​អ្នកពាក់ព័ន្ធ​នៅ​កន្លែង​នោះ​ទៀត​។​

​នេះ​បើ​យោងតាម​លិខិត​របស់​អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឲ្យ​ដឹងថា សណ្ឋាគារ​ទាំង​៦​កន្លែង ដែល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​រួមមាន​៖

១- អគារ​ស្នាក់នៅ​រួម​វ៉ាន់​ឃឹ​ឈឹង (​អគារ​ស្នាក់នៅ​រប​ស់បុ​គ្គ​លិ​ក​សណ្ឋាគារ​កាស៊ីណូ​ជីន​ប៉ី​) ក្នុង​សង្កាត់​លេខ​៤ ។​

២- សណ្ឋាគារ ភោជនីយដ្ឋាន ៨៨១១ ស្ថិតនៅ​ផ្លូវ​លេខ​៧០៧ ភូមិ​៣ សង្កាត់​លេខ​៣​។​

៣- សណ្ឋាគារ​ហាន​ហ្គ័​ន (​មីង​គ័ន​) ស្ថិតនៅ​ផ្លូវ​លេខ​១១៥ ភូមិ​៤ សង្កាត់​លេខ​៤​។​

៤- សណ្ឋាគារ អា​លី​យ៉ា អ៊ី​ន​ធ័​រ​ណេ​សិ​នណល ស្ថិតនៅ​ផ្លូវ​២៣ តុលា ភូមិ​៤ សង្កាត់​លេខ​៤​។​

៥- សណ្ឋាគារ ប្រី​លលា​ន​ស៊ី និង​កាស៊ីណូ​ប៉​ឡាយ ស្ថិតនៅ​ផ្លូវ​លេខ​៣០០ ភូមិ​៤ សង្កាត់​លេខ​៤​។​

៦- សណ្ឋាគារ​-​កាស៊ីណូ​ជីន​ប៉ី​ព័រ​អ៊ី (​ជីន ប៉ី​៣) ស្ថិតនៅ​ផ្លូវ​លេខ​១១៥ ភូមិ​១ សង្កាត់​លេខ​៣​។​

​តែ​ទោះយ៉ាងណា លោក គួច ចំរើន ក៏បាន​ណែនាំ​ឱ្យ​អ្នកគ្រប់គ្រង និង​បុគ្គលិក នៃ​សណ្ឋាគារ និង​អគារ​ស្នាក់​ខាងលើនេះ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×