ក្រោយពីស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ បន្ទាប់សម្រេចទម្លាយចេញវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញអតីតស្វាមី ឌួង ឆាយ ប្រើអំពើហិង្សាមកខ្លួនយ៉ាងសាហាវៗ និងទុកពេលឲ្យអតីតស្វាមី និយាយចេញឲ្យអស់រួចមក នៅពេលនេះ ដល់វេនអ្នកនាង ដេត ម៉ាលីណា ចេញមកសរុបវិញម្តង ដែលស្តាប់ហើយចង់គាំងតែម្តង ព្រោះអ្វីៗហួសពីការស្មាន។
យ៉ាងណាមិញ នៅមុននេះបន្តិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ អ្នកនាង ដេត ម៉ាលីណា បានលាតត្រដាងពីទង្វើរខូចខិល ពូកែសម្តែង និងពិសេសនិយាយបំភ្លើសការពិតស្ទើរគ្រប់រឿង របស់អតីតស្វាមី ឌួង ឆាយ ក្នុងខ្លឹមសារយ៉ាងវែងអន្លាយថា៖ «ថ្ងៃនេះនាងខ្ញុំមកបកស្រាយពីបញ្ហាដែល ឌួង ឆាយ បានអោយលុយម៉ែដោះសំដែងប្រឌិតរឿងចោទប្រកាន់មកលើរូបនាងខ្ញុំថា បានដើរលេងផឹកសមិនបានមើលថែរក្សាកូន ដែលម៉ែដោះកូនស្រីរបស់ខ្ញុំបានមកនិយាយកុហកលាបពណ៌ប្រឌិតរឿងថា នាងខ្ញុំមានទំនាក់ទំនងជាមួយបុរសជនទី៣ និយាយទូរស័ព្ទជាមួយប្រុសរាល់យប់ ដោយទាំងដែលខ្ញុំមិនដែលមានជនទី3សោះ ហើយសូមឲ្យគាត់បកស្រាយបញ្ចាក់ជនទីបីដែលគាត់បានលើកយកមកនិយាយហ្នឹងឈ្មោះអ្វី ហើយមានភស្តុតាងរូបភាពមួយណា អាចមកបញ្ចាក់ថាគេមានទំនាក់ទំនងជាមួយខ្ញុំ ពីព្រោះអីគាត់បានតាមដានខ្ញុំគ្រប់សកម្មភាព អញ្ចឹងគួរតែមានភស្តុតាង ហើយមិនមែននិយាយតែមាត់អញ្ចឹងទេ ទាំងដែលការពិត ឌួង ឆាយបានមានទំនាក់ទំនងជាមួយស្រីជាច្រើននាក់ ដែលមានទាំងកាមេរ៉ាវីដេអូ 23.06.2019 នៅក្នុងក្លឹបកម្សាន្តសោនទាំងដែលខ្ញុំកំពុងពរពោះធ្លាក់ឈាមកូនចង់កើតមុនខែចឹងត្រូវសម្រាកនៅពេទ្យសឹង្ហបុរី ទុកខ្ញុំចោលសុខចិត្តទៅរកស្រី និងមានកត់ទុកលេខទូរស័ព្ទស្រីជាច្រើន មានច្រើនទៀត គ្រាន់តែនិយាយទៅបានអីមកវិញនេះ គ្រាន់តែនាងខ្ញុំយកតែមួយជ្រុងតូចមកបញ្ជាក់ពី ឌួង ឆាយ ជាមនុស្សប្រភេទអី គឺពូកែកុហកសំដែង ដូច្នេះបងប្អូនអាចគិតតាមការគួរ ពីព្រោះខ្ញុំជាជនរងគ្រោះ ប៉ុន្តែគាត់បានលាបពណ៌នាងខ្ញុំសព្វគ្រប់បែបយ៉ាង និងបញ្ហាដែលគាត់បានចោទប្រកាន់ថា ខ្ញុំបានចំនែកទ្រព្យសម្បត្តិទាំងអស់ ហើយគាត់បានដើរចេញដោយខ្លួនទទេរ គាត់យកសំឡេងឆាតឆ្លើយឆ្លងរឿងទ្រព្យរួមរបស់ខ្ញុំពីរនាក់រកជាមួយគ្នា ចោទខ្ញុំរៀបគម្រោងឲ្យគាត់វាយ ហើយថតដើម្បីយកគំរាមយកទ្រព្យសម្បត្តិ គាត់និយាយឲ្យទ្រព្យមកខ្ញុំអស់ហើយតាម ពិតគឺខូចមនុស្សកុហក និយាយបានតែក្នុងសំឡេងឆាត តែការពិតគ្មានឲ្យដូចនិយាយទេ តាមពិតយកកម្លាំងញើសឈាមខ្ញុំទាំងអស់លុយដែលនាងខ្ញុំខំរកពីនាក់១៣ឆ្នាំនេះ គឺគាត់យកលុយដែលរកបានទាំងអស់ទៅឲ្យប៉ាគាត់ទិញដីមាន២កន្លែង។
-ដីកន្លែងទី1= ( តំលៃ 936937$ ) [លែងគ្នាហើយឥឡូវឆាយយកទាំងអស់គ្មានឲ្យខ្ញុំ]
-ដីកន្លែងទី2= ( តំលៃ 3.000,000$ ) ខ្ចីពីធនាគារ ខ្ញុំខំបង់ការប្រាក់ធនាគារាល់ខែមួយខែ ២ម៉ឺនជាងដុល្លារ បង់អស់២ឆ្នាំជាងហើយ [ លែងគ្នាហើយឥឡូវឆាយយកទាំងអស់គ្មានឲ្យខ្ញុំ ]
-បញ្ជីប៉ាឆាយខ្ចីលុយពួកខ្ញុំយកទៅប្រើប្រាស់មិនទាន់សងវិញ ( 735,621$ ) ឆាយយកទាំងអស់
-ឡានម៉ាក់escalate ឆាយយក
-ការ៉ាស់សាំងតូតាល ឆាយយក
-Sound Club ឆាយយក
អាក្រក់និងពូកែកុហកការពិតខ្លួនឯងយកអស់ហើយលុយរកបានប៉ុន្មានរាល់ខែដកលុយទៅទីញដីដាក់ឈ្មោះម្នាក់ឯង ដីទិញ២ឆ្នាំជាងពេលលក់វិញចំណេញរាប់លានដុល្លារយកម្នាក់ឯង ហើយចំណែកខ្ញុំវិញពូមីងបងប្អូនមើលខ្ញុំមើលបានអីខ្លះ បានតែសំបកហាងខាតរាល់ខែ ប្រហែលមួយឆ្នាំជាងហើយព្រោះcovid-19 និងពេលលែងលះគ្នានាងខ្ញុំគ្មានលុយទេចឹងត្រូវលក់ពេជ្រខ្លួនពាក់ អស់ 140000$ ដើម្បីយកមកសងគេនិងរកស៊ីចាប់ផ្ដើមឡើងវិញ និងមែនដែលខ្ញុំត្រូវរៀបគម្រោងឲ្យគេវាយថតហើយយកទ្រព្យ គ្មានបានអី គ្មានអ្នកណាឲ្យគេវៃល្ងង់ទេតិចវាយហើយមុនបានទ្រព្យងាប់អត់បានចាយលុយ ព្រោះមិនមែនខ្ញុំ មិនដឹងណាគាត់សាហាវព្រៃផ្សៃក្នុងរយៈពេល១៣ឆ្នាំវាយខ្ញំប្រហែល១០០ដង បើអត់មានគេជួយឃាត់សាហាវជាងនិងទៀត ហើយមូលហេតុអីចាំបាច់ខ្ញុំត្រូវធ្វើចឹង អ្វីដែលយកមកចែកគ្នានេះគឺទ្រព្យរកពីរនាក់ពីបាត់ដែទទេរមក មិនមែនទ្រព្យម៉ែឪឆាយ ឲ្យទេកុំយល់ច្រឡំអាចមើលសាលក្រមលែងលះបានណានិងបញ្ជីគណនេយ្យមានបញ្ចាក់ថាអ្វីសនិងខ្មៅការពិតហើយនិយាយកុហកថាយកលុយម៉ាក់គាត់១លានជាងឲ្យខ្ញុំទិញស្តុកMLNមានភស្តុតាងអត់គឺគ្មានមានតែសំដីនិយាយកុហកគ្មានការពិត គាត់និយាយអីគ្មានការពិតនិងគ្មានចិត្តធម៌មិនដឹងខុសត្រូវអាត្មានិយម ស្រឡាញ់លុយចឹងបានមិនឲ្យតម្លៃមនុស្សនិងក្ដីស្រឡាញ់ស្មោះ គាត់ប្រើអំពើហឹងស្សាដ៏សាហាវនេះតាំងពីថ្ងៃ 13.12.2020 ហើយក្នុងពេលដែលព្រមលែងលះគ្នាហើយ ប៉ុន្តែខ្ញុំមិនប្ដឹងគាត់ទេគឺចង់លើកលែងឲ្យគាត់កែប្រែជាមនុស្សល្អវិញ ទោះយ៉ាងម៉េចក៏គាត់ជាឳពុកកូនខ្ញុំដែល ប៉ុន្តែមូលហេតុគឺ08.03.2021 គាត់បានយកកូនទៅហើយព្យាយាមផ្ដាច់ទំនាក់ទំនងហើយគំរាមនាងខ្ញុំនិងមានគម្រោងប្តឹងយកកូនពីរូបខ្ញុំទៀតបញ្ហាខាងលើនេះហើយជាហេតុដែលខ្ញុំដាច់ចិត្តទម្លាយវីដេអូគាត់បានប្រើហឹង្សាមកលើរូបនាងខ្ញុំ ព្រោះនាងខ្ញុំមិនអាចឲ្យកូននាងខ្ញុំលំបាកទេធ្វើបាបខ្ញុំបានតែប្រាប់ហើយកុំធ្វើដាក់កូន ទោះជាខ្ញុំដឹងបន្ទាប់ពីទម្លាយវីដេអូនេះទៅខ្ញុំនិងរស់គ្មានសុវត្ថិភាពក៏ដោយ តែខ្ញុំត្រូវតែរឹងមាំដើម្បីកូនខ្ញុំ អ្នកណាជាជនរងគ្រោះពិតប្រាកដ ហើយខ្ញុំមកឡាយលើកនេះជាលើកចុងក្រោយដើម្បីបកស្រាយការពិតទាំងអស់ បញ្ហាខាងលើនេះហើយជាហេតុដែលខ្ញុំដាច់ចិត្តទម្លាយវីដេអូគាត់បានប្រើហឹង្សាមកលើរូបនាងខ្ញុំមូលហេតុគឺគាត់បានយកកូនមកគំរាមនាងខ្ញុំនិងមានគម្រោងប្តឹងយកកូនពីរូបខ្ញុំទៀត ។
នាងខ្ញុំមកបកស្រាយលើកនេះនៅល្ងាចម៉ោង6និង00 នាងខ្ញុំនិងធ្វើការឡាយបកស្រាយអំពីបញ្ហាដែល ឌួង ឆាយ បានចោទនិងម៉ែដោះកូនស្រីខ្ញុំបានចោទ ខ្ញុំនឹងបកស្រាយអោយអស់គ្រប់ចំណុចដែលគាត់បានលាបពណ៌រូបនាងខ្ញុំ គឺដើម្បីរកការពិតឲ្យខ្លួនឯង និងឈប់ឲ្យពូមីងបងប្អូនមានការយល់ច្រលំមកលើរូបនាងខ្ញុំបន្តទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


































