ភ្នំពេញ ៖ ការបញ្ជូនខ្លួនជនសង្ស័យធ្វើឡើងងដោយកម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១នេះ បានចាប់បញ្ជូនជនសង្ស័យ២នាក់ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដោយសាករណីសម្លាប់ជនរងគ្រោះ(ប្រើកូនកាំបិតអាក-ចាក់ប្លន់យកទ្រព្យសម្បត្តិ) ។ហើយជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់លោក ឡុង ជាប ព្រះរាជអាជ្ញារង កំពុងតែធ្វើការសាកសួរ។
ជនសង្ស័យ១.ឈ្មោះម៉ៅ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកសុទ្ធ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
២.ឈ្មោះម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឃ្លាំងអេតចាយ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១១-០៣-២០២១ ម៉ោង២១:៣០ នាទី (រកឃើញសពជនរងគ្រោះថ្ងៃទី១៣- ០៣-២០២១ ម៉ោង១៨:៤០នាទី) ជនរងគ្រោះឈ្មោះ សៅ ត្រឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការរថយន្តដឹកដី ស្នាក់នៅភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យសារភាពថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ផ្លាកលេខ ត្បូងឃ្មុំ ១H-១៤០៦ ឌុបជនសង្ស័យឈ្មោះ ម៉េង ណាឃីម មកដល់ទីតាំងកើត ហេតុ ឈ្មោះ ម៉េង ណាឃីម ក៏ទូរសព្ទ័ហៅជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋា នាំគ្នាវ៉ៃជនរងគ្រោះយកទ្រព្យសម្បត្តិ។
ពេលនោះឈ្មោះ ម៉េង ណាឃីម ចាប់ជនរងគ្រោះអោបពីក្រោយ រួចឈ្មោះ ម៉េង រដ្ឋា យកកូនកាំបិត ចាក់ជនរងគ្រោះជាច្រើនកាំបិតចំដើមទ្រូងដួលលើដី រួចអាក ជនរងគ្រោះឲ្យស្លាប់ រួចយកទ្រព្យ សម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង (ម៉ាកខាងលើ), ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌ បៃតង ប្រើលេខស៊ីម ០៨១៥៦៥៧៦៨, ខ្សែដៃប្លាទីន, ចិញ្ជៀនប្លាទីនដាំត្បូងពណ៌ស ១វង់,ខ្សែកប្លាទីន១ខ្សែ និងលុយ៤០០$ នាំគ្នាគេចខ្លួន។
រហូតដល់ថ្ងៃទី ១៦-០៣-២០២១ សមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ, កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង រដ្ឋា នៅសង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ រួចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ណាឃីម នៅស្រុកគីរីវង្ស ខេត្តតាកែវ ដកហូតម៉ូតូ០១គ្រឿង, ទូរស័ព្ទ០១ គ្រឿង និងខ្សែដៃប្លាទីន០១ខ្សែ (របស់ជនរងគ្រោះ)ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕ រក្សាសិទ្ធិដោយ ៖ CEN














