ភ្នំពេញៈ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា “ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរ។
អ្វីដែលយើងកំពុងធ្វើនៅពេលនេះនឹងកំណត់នូវទិសដែលការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ។ យើងទាំងអស់គ្នា ត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ។ ជីវិតរបស់ យើងទាំងអស់គ្នាគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ករណីវិជ្ជមានវីរុសកូវីដ-១៩ ដែលឆ្លងបន្តនៅក្នុងប្រទេសចំនួន ៣២ ករណី ត្រូវបានរាយការណ៍នៅរាជធានីភ្នំពេញ ក្រោយពេលមានហេតុការណ៍បំពានវិធានចត្តាឡីស័កមួយបានកើតឡើង។ ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានករណ៍វិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ១.៥៧៨ករណី ដែលក្នុងនោះមានស្លាប់ ០២ករណី។ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្ករឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿន ជាងវីរុសដែលឆ្លងកន្លងមក។ ការ ស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺកូវីដ-១៩ បាន។ ប្រទេសកម្ពុជា បានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សោកនាដកម្មនៃការបាត់បង់ជីវិតជាលើកដំបូងដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំលឹកយើងទាំងអស់គ្នាអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើងគ្រប់គ្នានៅគ្រប់ពេលវេលា។ កម្ពុជាកំពុង ស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែយើងនៅមានឱកាស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើយើងទាំងអស់គ្នាសហការបញ្ឈប់វាទាំងអស់គ្នាដោយសាមគ្គីភាព។” គោលដៅរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍សហគមន៍២០ ឡើងនៃជំងឺកូវីដ-១៩ និងការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
លោកស្រីបន្តថា ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការគោរពឲ្យបានពេញលេញតាមការណែនាំនូវវិធានការសុខភាពសាធារណៈដែលខ្លាំងខ្លា និងចំគោលដៅ គឺដើម្បីជៀសវាង និងបង្ការផលប៉ះពាល់លើសុខភាព សេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ ការឆ្លងរាលដាលទ្រង់ទ្រាយធំ អាចនាំទៅដល់ការរឹតត្បិត ឬការបិទទីតាំងណាមួយទ្រង់ទ្រាយធំ ហើយអាចបណ្តាលឲ្យមានជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងមូលដ្ឋានសុខាភិ បាលផ្សេងៗទៀត ដែលប្រការនេះ នឹងធ្វើឲ្យពលរដ្ឋដែលមានជំងឺកូវីដ-១៩ និងបញ្ហាសុខភាពផ្សេងៗទៀត លំបាកនឹងទទួលបានការថែទាំព្យាបាល និងការជួយសង្គ្រោះជីវិត។
ចំណែកលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ពេលនេះជាស្ថានភាពអាសន្នមួយ។ យើងគ្រប់ៗគ្នា ត្រូវតែអនុវត្តន៍វិធានការការពារជាចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺនេះ ឲ្យបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។
ត្រូវអនុត្តន៍វិធានការ ៣ការពារ និង៣កុំ ដូចជា៖ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាង សម្អាតដៃជាប្រចាំជាមួយនឹងសាប៊ូ ឬអាកុលដែល និងរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ និងមិនត្រូវ ទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមានមនុស្សច្រើនអ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ ដៃគ្នា ឬក៏ឱបគ្នាឡើយ។ ជោគជ័យ ឬបរាជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ អាស្រ័យលើ ពួកយើងទាំងអស់គ្នាហើយ តើយើងនៅតែមើលស្រាលលើវីរុសកូវីដ-១៩ នេះ ដោយមិនអនុវត្តន៍ ពាការពារ និង ពាកុំ ឬក៏យើងចង់ធ្វើឱ្យស្ថានភាពអាចឆាប់បានវិលត្រឡប់ទៅរកសភាពរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបានយ៉ាងឆាប់ ? ចម្លើយ គឺស្ថិតលើបុគ្គលគ្រប់រូបដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនហើយនៅពេលនេះ។”
លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវកាត់បន្ថយ ឬជៀសវាងការ ធ្វើដំណើរ និងបម្លាស់ទីដែលមិនចាំបាច់ពីរាជធានីភ្នំពេញទៅខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញ។ ការនៅផ្ទះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះ អំឡុងពេលដែលវីរុសកូវីដ-១៩ ជាពិសេស វីរុសបម្លែងថ្មី ដែលកំពុងតែ ចរាចរយ៉ាងសកម្ម ដែលយើងមិនដឹងថានៅទីណាពិតប្រាកដ ដើម្បីបញ្ឈប់ការរាលដាលនៃវីរុសនេះ។
ឥរិយាបថការពារជាមូលដ្ឋានទាំងនេះ គឺជាជំហានទីមួយនៃការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែវិធានការសុខភាពសាធារណៈដទៃទៀតក៏មានសារៈសំខាន់ដែរ ដើម្បីការពារការចម្លងទៅសហគមន៍។ វា មានសារៈសំខាន់ណាស់ ដែលពលរដ្ឋគ្រប់គ្នា ត្រូវសង្ស័យ និងជៀសវាង ទីកន្លែងចង្អៀតមានមនុស្សច្រើន ដែល គេដឹងថា អាចងាយនឹងធ្វើឲ្យឆ្លងតៗគ្នាដោយងាយ ដូចជានៅតាមក្លិបរាត្រី កាស៊ីណូ និងកន្លែងសេវាកំសាន្តដទៃ ទៀត។ ការលុបចោលឬក៏ផ្អាកការជួបជុំគ្នាដែលអាចមានហានិភ័យខ្ពស់ ដូចជាពិធីជប់លៀង និងពិធី អាពាហ៍ពិពាហ៍ គឺមានសារៈសំខាន់ចាំបបាច់ណាស់ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ។
នៅក្នុងកាលៈទេសៈខ្លះ ការរឹតត្បិត និងត្រួតត្រាការធ្វើដំណើរ អាចត្រូវបានអនុវត្តផងដែរ ដើម្បីកាត់ផ្តាច់ ខ្សែចម្លងពីបុគ្គលម្នាក់ទៅម្នាក់។ វិធានការរឹតត្បិតជាបណ្តោះអាសន្នទាំងនេះ អាចជាការកំកើកការបម្លាស្ទិទីពី ខេត្តមួយទៅខេត្តមួយទៀត ឬក៏ក្នុងករណីខ្លះ ការបម្លាស់ទីនៅក្នុងក្រុង ឬក៏ស្រុក/ខណ្ឌជាដើម។
អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បានដាក់ចេញនូវវិធានការសុខភាពសៅផារណៈដ៏ខ្លាំងនិងចំគោល ដៅជាក់លាក់ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតក្នុងពេលបច្ចុប្បន្ននេះ។ នៅរាជធានីភ្នំពេញ និងខេត្តសីហនុ មានទីតាំងជាង ១០០កន្លែង ដែលត្រូវបានកំណត់អត្តសញ្ញាណ និងបិទ ហើយបុគ្គលិក និងពលរដ្ឋម្នាក់ នៅដែលពាក់ព័ន្ធ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ -១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក។ លើសពីនេះទៅទៀត ពិធីរៀប អាពាហ៍ពិពាហ៍ និងការជួបជុំទ្រង់ទ្រាយធំនានា ត្រូវបានផ្អាកទូទាំងប្រទេស។
ខណៈដែលវិធានការសុខភាពសាធារណៈផ្សេងៗ កំពុងត្រូវបានដាក់ចេញជាធរមាននៅតាមទីក្រុង និង ខេត្តនានា ពលរដ្ឋគ្រប់រូប ត្រូវបានលើកទឹកចិត្តបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ វាមានសារៈ សំខាន់ដែលត្រូវចូលរួមអនុវត្តតាមវិធានការសុខភាពសាធារណៈពាក់ព័ន្ធការស្វែងរកអ្នកប៉ះពាល់ ការដាក់ ករជាវិជ្ជមានឲ្យនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក និងវិធានការសុខភាពសាធារណៈដ៏ទៃទៀត។ ប្រសិនបើអ្នកឈឺ ឬក៏សង្ស័យថាអ្នកបានឆ្លងជំងឺកូវីដ -១៩ សូមទូរស័ព្ទទៅលេខទាន់ហេតុការណ៍ ១១៥។
ខណៈដែលវ៉ាក់សាំងអាចជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយមិនឲ្យឈឺ ធ្ងន់ធ្ងរ វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩បានទេ ហើយវ៉ាក់សាំង នឹងមិនអាច បញ្ចប់ការផ្ទុះរាលដាលជំងឺនៅពេលបច្ចុប្បន្ននេះបានទេ។ មានតែកិច្ចខំប្រឹងប្រែងរួមបញ្ចូលគ្នាទាំងការចាក់វ៉ាក់ សាំង និងការអនុវត្តវិធានការសុខភាពសាធារណៈប៉ុណ្ណោះ ដែលនឹងអាចបញ្ឈប់ការផ្ទុះរាតត្បាតទាំងនេះបាន។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ខ្ញុំដឹងថាការប្រយុទ្ធជាមួយនឹងការរាតត្បាតនៃជំងឺ ឆ្លងជាសកលនេះ គឺមានការហត់នឿយខ្លាំងណាស់ ប៉ុន្តែយើងត្រូវតែចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះ លើវីរុសកូវីដ-១៩នេះឲ្យបាន។ សកម្មភាពរួមគ្នារបស់យើងទាំងអស់គ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ ខាងមុខនេះ នឹងកំណត់អំពីភាពជោគជ័យ ឬក៏បរាជ័យរបស់យើងនៅក្នុងការការពារខ្លួនយើងផ្ទាល់ និងប្រទេស របស់យើងពីជំងឺកូវីដ-១៩នេះ ”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

