Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​ក្រុមគ្រួសារ​ដែលមាន​ប្តី​ផ្ទុក​ជំងឺ​កូ​វីដ ១៩ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​យក​សំណាក​វិភាគ​ទៅពិនិត្យ​

​ស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ ២០២១​នេះ ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​កាន់​ភូមិសាស្ត្រ ភូមិ​អូរ​ឬ​ស្សី​កណ្ដាល​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដើម្បី​នាំយក​ក្រុមគ្រួសារ​ដែលមាន​ប្តី​ផ្ទុក​ជំងឺ​កូ​វីដ ១៩ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​យក​សំណាក​វិភាគ​ទៅពិនិត្យ​នៅ​វិទ្យា​ជាតិ​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ​។

លោក​វេជ្ជបណ្ឌិត ទ​ន វុទ្ធី បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយ​ទទួលបាន​ការជូនដំណឹង​ពី​ក្រុមការងារ​ថ្នាក់ជាតិ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ថា មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ម៉ៅ នេ​ល​យ៉ា​ស អាយុ 30​ឆ្នាំ បានធ្វើ​សំណាក​វិភាគ​រក​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី ១៧ ហើយ​បានទទួល​លទ្ធផល នៅ​ថ្ងៃទី ១៨ ថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។ ក្រុមការងារ​ថ្នាក់ជាតិ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វិដ​១៩ បានធ្វើការ​ស្រាវជ្រាវ​ដឹងថា បុរស​ម្នាក់នេះ កាលពី​ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ បាន​មកលេង​ប្រពន្ធ​កូន នៅ​ខេត្តស្ទឹងត្រែង​។

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​បន្ថែមទៀតថា ប្រសិន​បុរស​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នេះ គាត់​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ មុន​ថ្ងៃទី​៦ ដែល​គាត់​មកលេង​ប្រពន្ធ​កូន​គាត់​នោះ គឺ​ប្រពន្ធ​កូន​គាត់ ស្ថិតក្នុង​សណ្ឋាន​ភាព​ឆ្លង​កំរិត​ខ្ពស់ តែ​ប្រសិនបើ​បុរស​នេះ ឆ្លង​កូ​វីដ​១៩ ក្រោយ​គាត់​ត្រឡប់​ទៅ ភ្នំពេញ​វិញ នោះ​គ្រួសារ​គាត់​មាន​សណ្ឋាន​ភាព​ទាប​។

លោក​វេជ្ជបណ្ឌិត​បាន​និយាយថា យើង​រង់ចាំ​លទ្ធផល​សំណាក​វិភាគ​របស់​ក្រុមគ្រួសារ​បុរស​នោះ​សិន​
ព្រោះ​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត បាន​បញ្ជូន​សំណាក​ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័​រួចរាល់​ហើយ​។​

​សូមបញ្ជាក់ថា ប​ច្ជុ​ប្បន្ន អ្នកជំងឺ​ឈ្មោះ ម៉ៅ នេ​ល​យ៉ា​ស​អាយុ​30​ឆ្នាំ ត្រូវជា​ប្តី មាន​វិជ្ជមាន កូ​វីដ​១៩ កំពុង​សម្រាក់​ព្យាបាល​នៅ​ស​ណ្ធា​គារ THE Great Duke​រាជធានី​ភ្នំពេញ ។ ក្រុមគ្រួសារ​ប្រពន្ធ​កូន​គាត់ ត្រូវបាន​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​កំរិត​២ ស្ថិតក្នុង​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​លទ្ធផល​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×