Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ករណី​កាប់​គាស់​រុករាន​ដីព្រៃ ក្នុង​តំបន់ការពារធម្មជាតិ​

​ខេត្តមណ្ឌលគិរី ៖ បុរស​២​នាក់​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​កាប់​គាស់ រុករាន និង​ទន្ទ្រាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ជា​បទល្មើស​ដែលមាន​ចែង​ក្នុង​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។

​បន្ទាប់ពី​ការចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​រួចមក នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ម្នាក់​ឈ្មោះ​ប្រាក់ កែ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី និង​ម្នាក់ទៀត​ឈ្មោះ​ថូ​ល ធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​បង្គាប់​ឲ្យ​គោរព​តាម​កាតព្វកិច្ច​បន្ថែម​មួយចំនួន​តាម​យុត្តាធិការ​ស៊ើបសួរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×