Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​មួយគ្រឿង​បែក​កង់​មុខ​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​រថយន្ត​កាមរី​ហាយ​ព្រី​ត ចត​នៅលើ​ចិញ្ចើមផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​

​ភ្នំពេញ ÷ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​បែក​កង់​មុខ​រេ​ចង្កូត​ទៅបុក​រថយន្ត​កាមរី​ហាយ​ព្រី​ត​ចត​នៅលើ​ចិញ្ចើមផ្លូវ​ចំ​ពី​ចំហៀង​ខាងក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ហាយ​ព្រី​តរង​ការខូចខាត​។ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​កើតឡើង​នៅវេលា​ម៉ោង​១១​និង ៣០ នាទី​យប់​ថ្ងៃ​សុក្រ​ទី ១៩ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​១០៦ កែង​នឹង​ផ្លូវ​៥១ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ហាយ​ព្រី​ត​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2-AN 1149 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ១០៦ ភ្លាម​នោះដែរ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ទៀត​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BA 2976 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៦​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​មុខ​រេ​ចង្កូត​ទៅបុក​ពី​ចំហៀង​ស្តាំ​ខាងក្រោយ​រថយន្ត​ហាយ​ព្រី​ត​បណ្តាល​ឲ្យ​រង​ការខូចខាត​។ ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះទៅ​ដល់​រួច​ឲ្យ​ភាគី​ទាំង​២​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​បង្ក​ព្រម​សង​ជា​សំណង​ក្នុងការ​ជួសជុល​ទៅលើ​រថយន្ត​រងគ្រោះ​បញ្ចប់រឿង​៕
រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×