Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០២​នាក់

​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០ និង​០០​នាទី ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០២​នាក់​។​

រួមមាន ៖

១/ អ្នក​ជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមាន​ទីតាំងនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឆ្លង​ពី​ម្ដាយ អាយុ ៣១ ឆ្នាំ​) ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០៤ នាក់ (​ស្រី​០១​នាក់​) ត្រូវបាន​បន្ត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ទីតាំង​ខាងលើ​ដដែល​។​

២/ អ្នក​ជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (​ធ្លាប់​ទៅ​មន្ទីរពេទ្យ​នៅ​អ្នក​លឿង កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១) ដែលមាន​ទីតាំងនៅ ផ្ទះជួល ផ្លូវ​១០៣R ក្រុមទី​៧ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០២ នាក់ (​ស្រី ០១ នាក់​) ត្រូវបាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ ។ ជា​ចុងក្រោយ អាជ្ញាធរ បាននិងកំពុង​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។

​បច្ចុប្បន្ននេះ អ្នក​ជម្ងឺ​០២​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)៕
រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×