Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​ស្លាប់​ទៀតហើយ ស្ត្រី​ម្នាក់​ទាញ​ទ្វាររបង​វត្ត​បិទមិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​រលំ​សង្កត់​លើ​ចំក្បាល​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ ÷ ស្ត្រី​ម្នាក់​បាន​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ស្ត្រី​រូបនោះ​បាន​រុញ​ទ្វារ​បើក​រង់ចាំ​រថយន្ត​ដឹក​សព​មកពី​ខេត្តសៀមរាប​ចូលទៅក្នុង​វត្ត​ទឹកថ្លា​បណ្តាល​ឲ្យ​ទ្វារ​ដួល​សង្កត់​លើ​ចំក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមីនា ឆ្នាំ​២០២១ ចំណុច​នៅ​ក្លោងទ្វារ វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​នី អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​ខណ្ឌដូនពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​បរទេស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌ ស ពាក់​ផ្លាក លេខ ភ្នំពេញ​1IP 2901 ជិះ​ឌុប​ស្ត្រី​ខាងលើ​ប្រុង​ចេញពី​វត្ត​ទឹកថ្លា ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គាត់​បាន​ចុះទៅ​រុញ​របង​ទ្វារ​វត្ត​ដើម្បី​រង់ចាំ​រថយន្ត​ដឹក​សព​ពី​ខេត្តសៀមរាប​មក​ចូលក្នុង​វត្ត​ទឹកថ្លា​ស្រាប់តែ​គាត់​ទាញ​ទ្វារ​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​រលំ​សង្កត់​លើ​ចំក្បាល​ហើយ​ភ្លាមៗ​នោះដែរ​បុរស​ជា​ជនជាតិ​បរទេស​រូបនោះ​បាន​លើក​ទ្វារ​ដែក​ចេញ​ពីលើ​ស្ត្រី​រងគ្រោះ​ដើម្បី​ដាក់​លើ​រថយន្ត​សា​ម៉ុ​យ​ទៅ​សង្គ្រោះ​បន្ទាន់ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​បាន​យក​ខ្សែ​ចង​ព័ទ្ធ​កន្លែងកើតហេតុ​រួច ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ឲ្យ​មក​ពិនិត្យ​ជុំវិញ​សព​។

ក្រោយ​ជំនាញ​កោសល្យវិច័យ​ពិនិត្យ​រួច​ដោយ​បញ្ជាក់ថា​ជនរងគ្រោះ​ស្លាប់​ត្រូវ​របង​ទ្វារ​លំ​សង្កត់​លើ​ពិតប្រាកដ​មែន​។​ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×