Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ប៉ៃលិន សម្រេច​បណ្តេញ​គ្រូពេទ្យ​ម្នាក់​ចេញពី​ក្របខ័ណ្ឌ ដោយ​មូលហេតុ ប្រព្រឹត្តិ​កំហុស និង​ការ​ឆ្គាំឆ្គង ក្នុង​វិជ្ជាជីវៈរ​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​

​ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានចេញ​លិខិត សម្រេច​បណ្តេញ​លោក ខឹម មុនី​កុសល​ជាម​ន្ត្រី នៅ​ការិយាល័យ បង្ការ និង​គ្រប់គ្រង​ជំងឺ នៃ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន ចេញពី​ក្របខ័ណ្ឌ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដោយ​មូលហេតុ «​ប្រព្រឹត្តិ​កំហុស និង​ការ​ឆ្គាំឆ្គង ក្នុង​វិជ្ជាជីវៈ​» ។​

​ការបណ្តេញចេញ​នេះ ដោយសារ​លោក ខឹម មុនី​កុសល បាន​សរសេរ ស​សារ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Khem Monykosal បញ្ហា ដែល​ពេទ្យ​ប្រចាំការ នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិនគួរ​នឹង​ទទួល​។ មន្ត្រី​ពេទ្យ ជា​បុគ្គលិក ស្រី ត្រូវបាន​បងប្អូន យើង ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក យក​កញ្ចប់​បាយ​គប់​ចំ​មុខ​។ ពេទ្យ ប្រចាំការ តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ធ្វើការ​សឹងតែ​មួយរយ​ជំពូក​ហើយ នៅតែ​ទទួលបាន​ការប្រមាថ បែបនេះ​ទៀត​។ បាយ​មិន​ឆ្ងាញ់ បាយ​ផ្អូម បាយ​ឆៅ​…​។​ល​។ មិនមែន​ពេទ្យ គួរ​ទទួលខុសត្រូវ ផ្តាច់មុខ​អញ្ចឹងទេ​។ ការងារ​ចែក​បាយ ក៏​មិនគួរ តែ​ព​ពេទ្យ​ជា​អ្នក​រាប់​រង តែឯង​ដែរ មន្ត្រី​មកពី​មន្ទីរ​ពាក់ព័ន្ធ គួរតែ​រួមចំណែក ជួយ មិនមែន មក​អង្គុយលេង Face Book ក្នុង​តង់ និង​ថតរូប​បង្អួត​គេ​ទេ​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sophal Battambong បាន​លើកឡើងថា ខុសត្រូវ​តិចតួច​ប្រមាន រឺដ​កប​ញ្ឍ​រ​ជើងបាន​តើ​គ្នា​ហត់នឿយ សរសេរ​ប៉ុណ្ណឹង កំហុស​ប៉ុណ្ណឹង​ដូច​មិន​ធ្ងន់​ទេ​ អ្វី​ក៏ដោយ​តែងមាន​ការខុសឆ្គង​គ្រាន់តែ​តិច​រឺ​ច្រើន សូម្បីតែ​លិខិត​ដែល​ចេញ​សេស​ច​ក្តី​សម្រេច​នេះ ក៏​នៅមាន​សរសេរ​ខុស​ដែរ ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×