Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៥​ថ្ងៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដោះ​ប្រមូល និង​សា​អន្ទាក់​បាន​ចំនួន​១៣៣​ខ្សែ ដែល​រាយប៉ាយ​នៅក្នុង​តំបន់ការពារធម្មជាតិ​

​ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា នៅក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែមីនា ឆ្នាំ​២០២១​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក សហការ​និង​គាំទ្រ​ដោយ​អង្គការ WWF ដោយមាន​ការចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​កម្លាំង​នគរបាល​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ល្បាត​រួមគ្នា​ក្នុងភូមិ​សាស្ត្រ​តំបន់ការពារធម្មជាតិ នៅតាម​តំបន់​សហគមន៍​, តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​, តំបន់​អភិរក្ស និង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​បាន​ដោះ​ប្រមូល និង​សា​អន្ទាក់​ខ្សែកាប​សរុប​ចំនួន ១៣៣​ខ្សែ នៅតាម​ចំណុច​ត្រពាំងទឹក និង​នៅតាម​អូរ ដែល​អញ្ញាតជន​បាន​ចូលមក​លួច​ដាក់​អន្ទាក់​ខុសច្បាប់​សម្រាប់​ទាក់​ចាប់​សត្វព្រៃ​។

​ការចុះ​ដោះ​ប្រមូល និង​សា​អន្ទាក់​ខាងលើនេះ ក្រុមការងារ​ក៏បាន​ប្រទះឃើញ​សត្វ​ជ្រូកព្រៃ​១​ក្បាល​ងាប់​ដោយ​ជាប់អន្ទាក់​គួរ​ឲ្យ​សង្វេគ​ផងដែរ​។ ទន្ទឹមនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ រួមទាំង​អ្នកពាក់ព័ន្ធ ទទូច​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការចូល​មក​លួច​ដាក់​អន្ទាក់ ឬ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​វិធាន​ការពង្រឹង​ការអនុវត្ត​ច្បាប់ ឬ​ការចាប់​ឃាត់ខ្លួន​ក្នុង​ហេតុការណ៍​ល្មើសច្បាប់​។​
​រួមគ្នា​ការពារ និង​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ កុំ​ដាក់​អន្ទាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×