Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅធ្វើ​ការ​នៅ​ថៃ​យូរ​អត់​សល់​លុយ បែកគំនិត​ធ្វើ​ចោរ ប្លន់​លើកដំបូង​ប៉ះចំ​នារី​អូ​តែ​ស មានអី​ត្រូវ​…

​តាម​កាសែត​ភាសា​ថៃ Matichon បាន​រាយការណ៍​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ឲ្យ​ដឹងថា បុរស​ខ្មែរ​ម្នាក់​អាយុ ២៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ប្លន់​នារី​អូ​តែ​សជន​ជាតិ​ថៃ​ម្នាក់ នៅ​កន្លែង​ចំណតរថយន្ត​មួយកន្លែង ក្បែរ​ផ្សារ​រាត្រី Liabduan Ram នៅ​កណ្តាលអធ្រាត្រ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​ជនរងគ្រោះ​ជានា​រី​អូ​តែ​ស បាន​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​មាន​ចោរប្លន់​ម្នាក់​បាន​បើកទ្វា​ឡាន ខណៈ​នាង​ខ្ញុំ​កំពុងស្ថិត​ក្នុង​រថយន្ត ហើយ​ចាប់ផ្តើម​ច្របាច់​.​ក និង​ប្រាប់​ខ្ញុំ​ឲ្យ​ប្រគល់​លុយ និង​របស់​មានតម្លៃ​ទាំងអស់​។​

​នារី​រងគ្រោះ​បាន​ប្រាប់ Matichon ឲ្យ​ដឹងថា​ថា «​ខ្ញុំ​បាន​ប្រតាយប្រតប់ និង​គ្រប់គ្រង​ចុះ​ចេញពី​ឡាន ហើយ​ស្រែក​ឲ្យ​គេ​ជួយ​»​។​

​នេះ​គឺជា​បុរស​ជនជាតិខ្មែរ​ដំបូង ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូល​ទឹកដី​ថៃ ដោយ​គ្មាន​ការអនុញ្ញាត​។​

​ជនសង្ស័យ​រូបនេះ បាន​សារភាពថា រូបគេ​បាននិងកំពុង​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ អស់​រយៈពេល​ជា​យូរ​មកហើយ ដោយ​ចូល​តាម​ស្រុក​កាប​ឈៀង ខេត្ត​សុរិន្ទ ហើយក៏​បាន​ស្គាល់​ពីបទ​ល្មើស​របស់ខ្លួន ដែល​បាន​ប៉ុនប៉ង​ប្លន់​ស្ត្រី​រងគ្រោះ​នៅក្នុង​រថយន្ត​នៅ​ខាងក្នុង​ចំណតរថយន្ត​ផ្សារ​ចៃ កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×