ភ្នំពេញ ៖ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៧៨ថ្ងៃ បានកើតឡើងចំនួន ៦៧៤លើក គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន ៣៧៣នាក់បានស្លាប់ និងរបួសចំនួន ១០២៦នាក់ ក្នុងនោះធ្ងន់ចំនួន ៥៩៨នាក់។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់៣នាក់ និងរបួសធ្ងន់ ៥នាក់។
ប្រភពដដែលបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៧៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៦២៥៨៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៥៧៩៣គ្រឿង និងរថយន្តចំនួន ១៦៧៩៥គ្រឿង ក្នុងនោះរថយន្តតូច ១៣៤៦១គ្រឿង និងធំ ៣៣៣៤គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


