ភ្នំពេញ ៖ អង្គការរ៉ាក់បានបើកវគ្គ បណ្តុះបណ្តាលដល់អ្នកសារព័ត៌មានពីការរាយការណ៍ពីសេវារំលូតដោយសុវត្ថិភាព ការបញ្ឈប់ការរើសអើងព្រមទាំងដោយក្រុមសារព័ត៌មានបានជួបផ្ទាល់ជាមួយបុគ្គលិកស្ម័គ្រ ចិត្តនៅតាមបណ្តាឃុំ ស្រុក និងខេត្តគោលដៅ ព្រមទាំងបានជួបស្ត្រីនិងនារីទទួលសេវាផ្ទាល់លើយុទ្ធសាស្ត្រកាត់ បន្ថយមរណភាពមាតាលើការរំលូតដែលគ្មានសុវត្ថិភាព ហើយ ការរំលូតកូនប្រកបដោយសុវត្ថិភាពជាការជួយសង្គ្រោះជីវិតស្ត្រី។
ប្រទេសកម្ពុជាជាហត្ថលេខីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍។ដូចនេះការចូលរួមពិនិត្យគោលនយោបាយ ដែលពាក់ព័ន្ធមានសារៈសំខាន់ដើម្បីផ្តល់សំណួមពរកែលម្អនិងធានាសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិស្ថិតនៅក្នុងចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីអប់រំនិងស្វែងរកការគាំទ្រមានគោលបំណងជំរុញការបញ្ចូលសុខភាពភាពផ្លូវភេទ បន្តពូជនិងសិទ្ធិទៅក្នុងផែនការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។ជំរុញការដាក់បញ្ចូលមុខវិជ្ជាអប់រំគោលគំនិតផ្លូវភេទគ្រប់ជ្រុងជ្រោយទៅក្នុងកម្មវិធីសិក្សានៅគ្រប់សាលានិងកាត់បន្ថយការមាក់ងាយនិងជំនឿអវិជ្ជមានទាក់ទងនិងការរំលូតនៅតាមសហគមន៍
អង្គការរ៉ាក់បាននិងកំពុងចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់រកភាពខ្វះចន្លោះក្នុងគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធនិងសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនិងធ្វើការជាមួយសង្គមស៊ីវិលក្នុងការផ្តល់ជាសំណូមពរនិងតាមដានការអនុវត្តគោលនយោបាយទាំងនោះដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
អង្គការរ៉ាក់កាលពីពេលថ្មីៗបានដឹកនាំក្រុមអ្នកសារព័ត៌មានមួយក្រុមពីភ្នំពេញទៅកាន់ខេត្តកំពត ដើម្បីធ្វើសេចក្តីរាយការណ៍កិច្ចសហការគ្នារវាងជាមួយមន្ត្រីឃុំសង្កាត់ គ្រូពេទ្យឆ្មបនិងប្រជាពលរដ្ឋដែលបានទទួលសេវារំលូតដោយសុវត្ថិភាព ដោយស្ត្រីតាមជនបទនៃខេត្តកំពតបានយល់ដឹងច្រើនពីសេវារំលូតដោយសុវត្ថិភាព។
យោងតាមរបាយការណ៍ការអង្កេតប្រជាសាស្ត្រស្តីពីសុខភាពនៅប្រទេសកម្ពុជាឆ្នាំ២០១៤ដែលអ្នកសារព័ត៌មានទទួលបានឲ្យដឹងថាក្នុងប្រទេសកម្ពុជា៧%នៃស្ត្រីក្នុងវ័យបន្តពូជធ្លាប់បានធ្វើការរំលូតកូនក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ហើយ៤០%នៃការរំលូតកូន ធ្វើឡើងដោយអ្នកដែលពុំមានជំនាញនិងមិនស្របច្បាប់និងចំនួន៦%នៃការរំលូតកូនធ្វើឡើងដោយកោសសម្អាត។
ក្រុមសារព័ត៌មានបានចុះផ្ទាល់ជួយជាមួយប្រជាពលរដ្ឋទាំងបុរស ស្រី្តនិងនារីនៅតាមភូមិក្នុងឃុំមួយចំនួនដោយមានក្រុមគ្រូបង្គោលដែលបានចុះពន្យល់ពីបញ្ជសុខភាព បន្តពូជ និងសេវារំលូតដោយសុវត្ថិនិងបានធ្វើការសម្ភាសន៍ជាមួយស្ត្រីនិងនារីវ័យក្មេងបានលើកឡើងពីការយល់ដឹងពីសេវារំលួតដោយសុវត្ថិភាពនិងមិនមានភាពខ្មាស់អៀនដូចមុនបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលដោយបុគ្គលិកអង្គការរ៉ាក់ប្រចាំខេត្តកំពត។
តាមរបាយការណ៍ដែលទទួលបានពីអង្គការរ៉ាក់ឲ្យដឹងថាស្ត្រីក្រីក្រនិងក្មេងស្រីនៅជនបទស្រុកអងគរជ័យ ខេត្តកំពតមានការពិភាក្សាដោយបើចំហនិងមានភាពងាយស្រួលក្នុងការទទួលបានសេវារំលូតដោយសុវត្ថិភាពប្រកដោយគុណភាព គ្មានភាពភ័យខ្លាចពីការម៉ាក់ងាយឬរើសអើង។ការលើកឡើងរបស់ក្រុមអ្នកចូលរួមក្នុងការជួបជុំពិភាក្សាដើម្បីធ្វើឲ្យប្រសើរឡើងនូវឥរិយាបថរបស់សាធារណជនចំពោះស្ត្រី,ក្មេងស្រីដែលមានការរំលូតនិងអ្នកផ្តល់សេវារំលូតដើម្បីលើកកម្ពស់ការពិភាក្សាអំពីការរំលូតនិងបង្កើនការគាំទ្រសហគមន៍ចំពោះសិទ្ធិរបស់ស្ត្រីក្នុងការរំលូត។
ការកិច្ចពិភាក្សាដែលបានលើកឡើងថាស្ត្រី/នារីដែលបានចូលរួមវគ្គបានយល់ដឹងនិងកាត់បន្ថយការរើសអើងការរំលូតក្នុងចំណោមស្ត្រី/នារី(អាយុ១៥-៤៩ឆ្នាំ(ប្តី/ដៃគូ)ដើម្បីទទួលបានសេវារំលូតដោយសុវត្ថិភាពនៅមណ្ឌលសុខភាពចំនួន៨និងមន្ទីរពេទ្យបង្អែក។នៅក្នុងខេត្តកំពតស្ថិតក្នុងចំណោមខេត្តដែលមានអត្រារំលូតខ្ពស់ជាងគេ(២៣.៣%ប្រៀបធៀបទៅនឹងអត្រាជាតិជាមធ្យម១២%)។
យោងតាមរបាយការណ៍គម្រោងរបស់អង្គការរ៉ាក់(ឆ្នាំ២០១៩)បានបង្ហាញថាការគាំទ្រទួទាំងប្រទេសអ្នកទទួលផលគម្រោងយុវជនប្រហែល៣០%នៃប្រជាជនសរុប អ្នកប្លែងភេទប្រហែល៣០០០នាក់។ស្ត្រីនិងបុរសក្នុងវ័យបន្តពូជ(អាយុ១៥-៤៩ឆ្នាំ)ប្រហែល៨លាននាក់។
អ្នកគ្រូពេទ្យឆ្មបនៅមណ្ឌលសុខភាពប្រភ្នំបាននិយាយថាស្ត្រីដែលមកទទួលសេវារំលូតភាគីច្រើនមានគភ៌ដោយចៃដន្យដោយមិនបានពន្យាកំណើត។ហើយមានករណីខ្លះមាននារីខ្លះនៅលីវមានគភ៌និងខ្លះទៀតមានគ្រួសារមានគភ៌មិនទាន់ចង់បានកូនក៍បានមកទទួលសេវារំលូតដែរ។ក្នុងនោះស្រីទូទៅបានមកកាន់មណ្ឌលសុខភាពប្រភ្នំប្រមាណ ៩០% មានគ្រួសារនិងនារីនៅលីវប្រមាណ ១០%ប៉ុណ្ណោះ(នារី បម្រើ នៅហាងខារ៉ាអូខេ)។
ចំណឺករបាយការណ៍អង្គការសុខភាពពិភពលោក(WHO-2011)បង្ហាញថាស្ត្រីប្រមាណ២១,៦លាននាក់បានធ្វើការរំលូតកូនដោយមិនមានសុវត្ថិភាព ស្ត្រីប្រមាណ៤៧,០០០នាក់បានស្លាប់និងស្ត្រីប្រមាណ៥លាននាក់បានទទួលរងនូវពិការភាពរយៈពេលខ្លីនិងអចិន្ត្រៃយ៍៕ រក្សាសិទ្ធិដោយ៖CEN






