Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ក្តី​អាណិតអាសូរ កុមារា​អាយុ​៦​ឆ្នាំ មាន​ផ្ទុក​នូវ​មេរោគ​កូ​វីត​-១៩ បញ្ជូន​ទៅកាន់​សណ្ឋាគារ​(The Great Duke) ដើម្បី​ព្យាបាល​ជំងឺ​ជាមួយ​ឪពុកម្តាយ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​និង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៩ មិនា​នេះ​បាន​បញ្ជូន​កុមារា​អាយុ​៦​ឆ្នាំ ដែល​បាន​រកឃើញថា មាន​ផ្ទុក​នូវ​មេរោគ​កូ​វីត​-១៩​ទៅកាន់​សណ្ឋាគារ (The Great Duke) ដើម្បី​ព្យាបាល​ជម្ងឺ​និង​ដើម្បី​បាន​ជួប​ឪពុកម្ដាយ​របស់​កុមារ​រូបនេះ​ផងដែរ ខណៈដែល​ពួកគាត់​បាន​នឹង​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩​នៅ​ទីនោះ​ស្រាប់​។

​នេះ​ជាការ​យកចិត្តទុកដាក់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​កូន​បាន​ជួប​ម្ដាយ​និង​ឪពុក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នេះ នៅ​Great Duck​ស្រាប់​។ ទោះបីជា​យ៉ាងណាក្តី លោក​ឃួ​ង ស្រេង​បានធ្វើ​ការណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ពិសេស អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន លើ​វិធានការ ៣​កុំ ៣​ការពារ ដែលជា​វិធី​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​សម័យកាល​កូ​វីដ​-១៩​នេះ ។​

​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ថា នៅ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ (​វេលា​ម៉ោង​២០ និង​០០​នាទី​) ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០២​នាក់ រួមមាន ៖ ១ អ្នក​ជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមាន​ទីតាំងនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឆ្លង​ពី​ម្ដាយ អាយុ ៣១ ឆ្នាំ​) ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០៤ នាក់ (​ស្រី​០១​នាក់​) ត្រូវបាន​បន្ត​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ទីតាំង​ខាងលើ​ដដែល​។​
២ អ្នកជំងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (​ធ្លាប់​ទៅ​មន្ទីរពេទ្យ​នៅ​អ្នក​លឿង កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១) ដែលមាន​ទីតាំងនៅ ផ្ទះជួល ផ្លូវ​១០៣R ក្រុមទី​៧ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០២ នាក់ (​ស្រី ០១ នាក់​) ត្រូវបាន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ ។ ជា​ចុងក្រោយ អាជ្ញាធរ បាននិងកំពុង​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។

​បច្ចុប្បន្ននេះ អ្នកជំងឺ​០២​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)​។ ក្នុង សេចក្តី ប្រកាស របស់​ក្រសួងសុខាភិបាល កុមា​រវ័យ​៦ ឆ្នាំ រស់នៅ​ឫស្សីកែវ ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ពី​ម្តាយ ត្រូវ បាន​បញ្ជូនទៅ​ព្យាបាល នៅ​សណ្ឋាគារ ក្រេ​ត​ឌុ​ក ហើយ​ខណៈ​ក្រុមគ្រូពេទ្យ​នាំ​កុមារា​ឡើង​រថយន្ត​ពេទ្យ​ឆ្ពោះទៅកាន់​កន្លែង​ព្យាបាល Great Duck ដើម្បី​បាន​ជួប​ម្តាយ​ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ដែរនោះ រូបភាព​នេះ​បាន​អង្រួន​បេះដូង​គ្រប់គ្នា​ឱ្យ​ផ្ទុះឡើង​នូវ​ក្តី​អាណិតអាសូរ និង​ភាព​ក្តុកក្តួល​ជា​ពន់ពេក​ចំពោះ​កុមារ​ម្នាក់នេះ​។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា វីរុស​កូ​វីដ​-១៩ កំពុងតែ​វ៉ៃ​លុក​យើង​ហើយ សូម្បីតែ​កុមារ​អាយុ ៦​ឆ្នាំ​ក៏​វា​មិន​លើកលែង​ឱ្យ​ដែរ​។ បញ្ហាសំខាន់​របស់​បុគ្គ​ល​គ្រប់រូប​ដែលជា​មនុស្សពេញវ័យ​នៅពេលនេះ តើ​យើង​ត្រូវ​ចូលរួម​ធ្វើ​អ្វីខ្លះ ដើម្បី​កុំឱ្យ​មានការ​ចម្លង​បន្ត​គ្នា​បែបនេះ បើ​សូម្បី​កូនតូចៗ ក៏​ឆ្លង​ដែរ​ហើយ​នៅពេលនេះ​? គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​នៅផ្ទះ កុំ​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ បើ​ចាំបាច់​ត្រូវ​ចេញ សុំ​អនុវត្តន៍​វិធានការ ៣​ការពារ និង ៣​កុំ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឱ្យ​អនុវត្តន៍​ទាំងអស់គ្នា ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត អ្នក​នៅ​ភ្នំពេញ​សូមកុំ​ចេញទៅ​ខេត្ត អ្នក​នៅ​ខេត្ត​សូមកុំ​ទាន់​អាល​ចូលមក​ភ្នំពេញ អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ សូម​គោរព​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​ជាទីបំផុត ផ្អាក​ឫ​ពន្យា​ពេល​ការជួប​ជុំគ្នា​ជា​ចាំបាច់ និង​នាំគ្នា​ធ្វើការ​ពី​ផ្ទះ​តាម​អន​ឡាញ សាមគ្គី​គ្នា ជួយ​អប់រំ​គ្នា​ក្នុង​គ្រួសារ​និ​មួយៗ (​សុខចិត្ត​ទ្រាំ​លំបាក​នៅពេលនេះ​សិន​ជាជាង​ការលំបាក​ហួសប្រមាណ​នៅពេល​ខាងមុខ​ប្រសិនបើ​យើង​មិន​ចូលរួម ៣​ការពារ និង ៣​កុំ​ទេនោះ​) ទើប​យើង​អាច​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​ទាំងអស់គ្នា​បាន​។ ខ្ញុំ​សូម​ផ្ញើជូន​នូវ​ការ​ជូនពរ​ដល់​កុមារា​តូច​នេះ សូមឱ្យ​កូន​បានជា​សះស្បើយ​បាន​ឆាប់ៗ និង​ជូនពរ​ដល់​បងប្អូន​អ្នក​ដែល​ឆ្លង​រួចហើយ​ទាំងអស់​ឱ្យ​ឆ្លងកាត់​ដំណាក់​វ៉ៃ​លុក​របស់​សត្រូវ​អត់​ស្រមោល​វិល​មករក​ការ​ជាសះស្បើយ​ឆាប់ៗ និង​អ្នក​ដែល​មិនទាន់​ឆ្លង សុំ​កុំ​ឱ្យមាន​ការឆ្លង​បន្ត​គ្នា​ឱ្យសោះ មាន​សុខ​ភាពល្អ រួមគ្នា​វ៉ៃ​បក​សត្រូវ​មើលមិនឃើញ​នេះ ដោយ​អាវុធ ៣​ការពារ និង ៣​កុំ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​