Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​អង់គ្លេស អញ្ជើញ​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ដំបូង ខណៈ​នាយក​អង្គការ​សុខភាព​ពិភពលោក អះអាងថា គ្មាន​បញ្ហា

​លោក បូរី​ស ច​ន​សុន អាយុ​៥៦​ឆ្នាំ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០២១ បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 AstraZeneca សម្រាប់​ដូ​ស​ដំបូង​របស់លោក​នៅ​មន្ទីរពេទ្យ ថូ​ម៉ាស់ សម្រាប់​ដូ​ស​ដំបូង​របស់លោក និង​ជាការ​ជំរុញ​សាធារណជន​ទាំងអស់ ឱ្យមក​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​ដូចគ្នា​ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា កាលពី​ជិត​មួយឆ្នាំ​មុន លោក បូរី​ស ច​ន​សុន ត្រូវបាន​ក្រុមគ្រូពេទ្យ រៀបចំ​កន្លែង​ឱ្យ​សម្រាក​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត បន្ទាប់ពី​លោក​បានធ្វើ​តេស្ត​វិជ្ជមាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ , ប៉ុន្តែ បើ​ក្រឡេក​មក​មើល​ការចាក់​វ៉ាក់សាំង​លើក​នេះ លោក បូរី​ស ច​ន​សុន បាន​ថ្លែងថា ពិតជា «​មិនមាន​អារម្មណ៍​ប៉ះពាល់​អ្វី​ទាំងអស់​»​។

​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស រូបនេះ ថ្លែងថា ខ្ញុំ​មិនអាច​ណែនាំ​ពី​អត្ថប្រយោជន៍​របស់​វា​ខ្ពស់​ពេក​នោះទេ ប៉ុន្តែ អ្នក​រាល់គ្នា​នៅពេលដែល​អ្នកទទួលបាន​ដំណឹង​នេះ សូមអ្នក​ទៅ​ចាក់​វ៉ាក់សាំង​នេះ សូមមេត្តា​ទៅ​ទទួល​វា​ចុះ ព្រោះ​វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក និង​ជា​រឿង​ល្អ​បំផុត​សម្រាប់​គ្រួសារ​របស់​អ្នក និង​សម្រាប់​មនុស្ស​គ្រប់គ្នា​។

​បើតាម​ការចេញផ្សាយ​ព័ត៌មាន Reuters នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែមីនា ឆ្នាំ​២០២១ ឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជំរុញ​ឲ្យ​ពិភពលោក បន្ត​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ AstraZeneca នៅ​ជា​បន្តទៀត​។

​លោក ថេ​ដ្រូ​ស អា​ដាណ​ម នាយក​អង្គការ WHO បាន​សង្កត់ធ្ងន់ ថា «​វ៉ាក់សាំង AstraZeneca គឺជា​មាន​សារៈសំខាន់​យ៉ាង​ពិសេស ពីព្រោះ​វា​តំណាង​ឲ្យ​ជាង ៩០% នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​កម្មវិធី COVAX របស់​អង្គការ WHO , គ្មាន​សំនួរ​អ្វី​ត្រូវ​លើកឡើង​ទៀត​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ ៖ ពិសិដ្ឋ CEN​