Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចម៉ែ ចេញ​ព្រះរាជសារ​រំលែក​មរណទុក្ខ​ដល់​គ្រួសារ​សព អ្នកស្រី ងួន សុ​ផាន្នី ភរិយា​លោក ហួរ ឡា​វី

​ភ្នំពេញ ៖ ក្នុង​ព្រះរាជសារ​ចូលរួម​រំលែក​មរណទុក្ខ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន លើ​មរណភាព អ្នកស្រី ងួន សុ​ផាន្នី ភរិយា​តារាចំរៀង​ជើងចាស់ លោក ហួរ ឡា​វី សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត បានចាត់ទុក​មរណភាព​របស់​អ្នកស្រី ងួន សុ​ផាន្នី គឺជា​ការបាត់បង់​ភរិយា និង​ម្តាយ​ដ៏​ល្អ​ប្រពៃ​មួយ​ដែល​ជាទីគោរព​ស្រឡាញ់​នៃ​បុត្រ ព្រមទាំង​បងប្អូន និង​ញាតិមិត្ត​ទាំងឡាយ​។

​សម្ដេចព្រះ​មហាក្សត្រី សម្តេចម៉ែ ក៏បាន​សូមឱ្យ​វិញ្ញាណក្ខន្ធ អ្នកស្រី ងួន សុ​ផាន្នី អញ្ជើញ​ទៅកាន់​សុគតិភព​កុំបី​ខាន​។

​សូមបញ្ជាក់ថា អ្នកស្រី នួន សុ​ផាន្នី ភរិយា​របស់​តារា​ជើងចាស់ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​របស់​តារាចម្រៀង វី ឌី​ណែ​ត បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ អំឡុងពេល​សំរាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា អ្នកស្រី ងួន សុ​ផាន្នី ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដោយ​អ្នកស្រី បាន​ឆ្លង​ជំងឺ​នេះ ពី​កូនស្រី គឺ​កញ្ញា វី ឌី​ណែ​ត​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​