Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​អនាម័យ ស្ម័គ្រចិត្តមន្ទី​ពេទ្យ The Great Duke សប្បាយចិត្ត​និង​សូម​សរសេី​រ​ដល់​ទឹកចិត្ត ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​ និង​លោកជំទាវ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២១ ក្រុម​អ្នក​អនាម័យ ស្ម័គ្រចិត្ត មន្ទី​ពេទ្យ The Great Duke អតីត​(​អិន​ធេី​កង់​ទី​ណង់​តា​ល់​) សប្បាយចិត្ត​និង​សូម​សរសេី​រ​ដល់​ទឹកចិត្ត ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ​និង​លោកជំទាវ ពេ​ជ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឲ្យ​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​សមាគមន៍​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ដឹកនាំ​ផ្ទាល់​ដោយ​លោក ឯ សំភាស់ ប្រធាន​សមាគមន៍ រៀបចំ​បាយ​ម្ហូប​នំចំណី​សម្រាប់​បងប្អូន​ខ្មែរឥស្លាម និង​ក្មួយប្រុស​អាយុ​៦​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​The Great Duke អតីត​(​អិន​ធេី​កង់​ទី​ណង់​តា​ល់​) ។

​គួរ​បញ្ជាក់ថា កុមារា អាយុ ៦ ឆ្នាំ ដែលមាន​ទីតាំងនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឆ្លង​ពី​ម្ដាយ អាយុ ៣១ ឆ្នាំ​)​កំពុងមាន​ការចាបអារម្មណ៍​ខ្លាំង​ពី​បណ្ដាញ​សង្គម អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​បាន​ជូនពរ​ឲ្យ​ក្មេងប្រុស​ឆាប់​ជា​សះ​ស្បេ​ី​យ​គ្រប់ៗ​គ្នា ។

​លោក ឯ សំភាស់ បាន​មានប្រសាសន៍ថា សូម​កោត​ស​សើ​ចំពោះ​ទឹកចិត្ត​របស់​បងប្រុស ហ៊ុន ម៉ា​ណែ​ត និង​បងស្រី ពេ​ជ ច័ន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ឲ្យ​ក្រុមការងារ​យើង រៀបចំ​ម្ហូប​ដោយឡែក​សម្រាប់​បងប្អូន​ខ្មែរឥស្លាម និង​ក្មួយប្រុស អាយុ ៦​ឆ្នាំ​… កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ The Great Duke និង​សូម​ជូនពរ​ឲ្យ​បងប្អូន​ក្រុមការងារ​សម្រេចបាន​ជោគជ័យ និង​ជូនពរ​បងប្អូន​ដែល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ​The Great Duke ឆាប់​ជា​សះ​ស្បេី​យ​ទាំងអស់គ្នា​៕
​រក្សា​សិទ្ធិ​ដោយ​៖ សារឿន​