Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រណារយន្ត​៤​គ្រឿង​, ឧបករណ៍​ឆក់​ត្រី​២ និង​មង​ទាក់​ចាប់​សត្វព្រៃ​ប្រវែង​៣០​ម៉ែត្រ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចុះ​ទប់ស្កាត់​និង​ប្រមូល​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​

​ខេត្តមណ្ឌលគិរី ៖ ការចុះ​ល្បាត​នៅក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែមីនា ឆ្នាំ​២០២១ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយមាន​ការចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហការ​គាំទ្រ​ដោយ​គម្រោង​របស់​អង្គការ WWF បាន​ចុះ​ទប់ស្កាត់​សកម្មភាព​ល្មើសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ៖

១.​ម៉ាស៊ីន​ឆក់​ត្រី​ចំនួន​២​គ្រឿង និង​អាគុយ​១ នៅ​ចំណុច​អូរ​តេ ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

២.​រុះរើ​រោង​ប្រក់​តង់​ចំនួន​១​ទីតាំង ដែល​អញ្ញាតជន​បាន​លួច​ចូលមក​កាប់​រុករាន​និង​ទន្ទ្រាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅត្រង់ចំណុច​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ករណីនេះ មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​របស់​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ កំពុង​ស្រាវជ្រាវ​សាវតារ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

៣.​សា​ប្រមូល​មង​ទាក់​ចាប់​សត្វព្រៃ​ប្រភេទ​សត្វ​ស្លាប ប្រវែង​៣០​ម៉ែត្រ នៅត្រង់ចំណុច​អូរ​តេ ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតនៅក្នុង​ភូម​សាស្ត្រ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

៤.​ដកហូត​រណារយន្ត​សរុប​ចំនួន​៤​គ្រឿង​

​ជាមួយនឹង​ការចុះ​ទប់ស្កាត់​សកម្មភាព​ល្មើសច្បាប់​ខាងលើនេះ មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក៏បាន​រៀបចំ​ដាក់​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ជា​សារ​អប់រំ​បរិស្ថាន និង​ដាក់​ស្លាក​សញ្ញា​ហាមប្រាម​ការចូល​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ចំនួន​៤​ស្លាក​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​