Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​ថយក្រោយ​ជាន់​ហ្គា​ស្មានតែ​ហ្វ្រាំង​ជ្រុល​បុក​ជញ្ជាំង​ថ្ម​ផ្ទះល្វែង​រងរបួស​ក្មេង​ចាស់​ប្រុស​ស្រី​៤​នាក់

ភ្នំពេញ​÷ យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ខណ​:​ពេល​កំពុងតែ​អង្គុយលេង​មុខផ្ទះ​ត្រូវ​រថយន្ត​មួយគ្រឿង​ថយ​ទៅបុក​។​

​ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែ​មិនា​ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ដែលជា​ម្ចាស់ផ្ទះ​ពិគ្រោះ​ពិនិត្យ​និង​ព្យាបាល​ជំងឺរ​ទូទៅ ចៅ ធី បាននាំគ្នា​អង្គុយលេង​នៅមុខ​ផ្ទះ ស្របពេលនោះ​ក៏មាន​នារី​រូប​ស្រស់​ម្នាក់​នៅរស់​នៅផ្ទះ​ល្វែង​ជាប់​គ្នា​បាន​ឡើង​បញ្ឆេះ​រថយន្ត​របស់គាត់​មួយគ្រឿង​ម៉ាក​ព្រុស​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AR 0354 រួច​បាន​បើក​ថយក្រោយ​សង្ស័យ​ជាន់​ហ្គា​ច្រ​លំ​ស្មានតែ​ជាន់​ហ្វ្រាំង បាន​ជ្រុល​ចង្កូត​ទៅបុក​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៤​នាក់​ដែល​កំពុងតែ​អង្គុយលេង​នៅមុខ​ផ្ទះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​២​សហការ​ណ៏​ជាមួយនិង​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះមក​ស្ទូច​យករ​ច​យន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕
​រក្សា​សិទ្ធិ​ដោយ​៖ សួង សាម​

×