Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គ ពិន សែម ផ្តល់នូវ​ឱវាទ​ទូន្មាន​ខ្លះៗ ទៅកាន់​លោក ផែង វណ្ណៈ ឲ្យ​យល់ដឹង​អំពី​ពាក្យ​ថា «​អស្មិ​ម​នះ​»

​ភ្នំពេញ ៖ ព្រះអង្គ ពិន សែម ក៏បាន​ផ្តល់នូវ​ឱវាទ​ទូន្មាន​ខ្លះៗ ទៅកាន់​លោក ផែង វណ្ណៈ ឲ្យ​យល់ដឹង​អំពី​ពាក្យ​ថា «​អស្មិ​ម​នះ​» ជា​អ្វី​ទៅ​?​។ អស្មិ​ម​នះ គឺជា​សេចក្តី​រឹងត្អឹង ប្រកាន់ ដែល​កម្រ​បុគ្គល​ណា​ធ្វើ​បានឡើយ ។ ប៉ុន្តែ បើ​បុគ្គល​ណា អាច​ទម្លាក់​អស្មិ​ម​នះ (​សេចក្តី​ប្រកាន់ សេចក្តី​រឹងត្អឹង​) ហ្នឹង​បាន ព្រះ​សមា​សាម​ពុទ្ធ​ទ្រង់​សរសើរ​ណាស់ ថា​បុគ្គល​ហ្នឹង​ជា​បណ្ឌិត​ហើយ​។​

​ក្រោយ​ភ្ញាក់​ដឹង​ពី​កំហុស​របស់ខ្លួន​យ៉ាងធ្ងន់ធ្ងរ ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ នេះ លោក ផែង វណ្ណៈ បាន​ទៅកាន់​វត្ត​រាជ​បូ​ណ៌ ដើម្បី​ចូលខ្លួន​មកសុំ​ខ​មាល​ទោស​ចំពោះ​ព្រះភ័ក្ត្រ​របស់​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណ​សង្ឃនាយក និង​ជា​សមាជិក​ថេរ​សភា​ព្រះពុទ្ធសាសនា នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​វត្ត​បូព៌ ឃុំ​សាលា​កំរើក ស្រុក​សៀមរាប ខេត្តសៀមរាប​។​

​តែ​យ៉ាងណាមិញ បើ​បុគ្គល​នោះ​ហ៊ាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន ក៏​ចូលមក​បន្ទន់​បន្ទាប​សុំ​ឲ្យ​បុគ្គល​ដែល​ខ្លួន​បានធ្វើ​ប៉ះពាល់ អនុគ្រោះ សណ្តោស ដូចជា​ព្រះអង្គ​ផ្ទាល់​ដែល​លោក ផែង វណ្ណៈ ត្រូវ​មក​លម្អិត​លំឱន​សុំទោស​បែបនេះ បើ​ព្រះអង្គ​ម​មិន​យោគ​មិន​យល់ មិន​អនុគ្រោះ​ឲ្យ​ទេ នោះ​ព្រះ​សា​មា​សាម​ពុទ្ធ​នឹង​ហៅថា ព្រះអង្គ​គឺ​អាក្រក់​ជាង​លោក ផែង វណ្ណៈ ទៅទៀត​។​

​ព្រ​អង្គ​ក៏បាន​ឲ្យ​ដឹង​បន្ថែមថា គោល​របស់​អស្មិ​ម​នះ គឺមាន​៣​យ៉ាង​៖ ទី​១- ស​យោ​ហម​ស្មិ ដែល​ប្រែ​ថា ម​នះ​ថា​អា​ញ់​ហ្នឹង​ពូកែ​ជាងគេ ខ្លាំងជាងគេ មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ និយាយ​រួម​ទៅ​គឺ​មើលងាយ​គេ​ទាំងអស់​, ទី​២- ស​យោ​ហម​ស្មិ ប្រកាន់​ថា ឯង និង​អញ គឺ​ដូច​តែ​គ្នា មនុស្ស​ដូច​តែ​គ្នា ឯង​ធ្វើ​អី​បាន អញ​ក៏​ធ្វើ​ហ្នឹង​ដែរ និង​ទី​៣- ហី​នោ​ហម​ស្មិ ប្រកាន់​អញ​វា​ល្ងង់​ជាងគេ ក្រ​ជាងគេ ក្សត់​ជាងគេ ទាប​ជាងគេ មិន​ហ៊ាន​ចូលទៅ​ជិត​គេ​មាន មាន​ឋានៈ​ខ្ពង់ខ្ពស់​ទេ គេ​ដោយ​គេ​អញ​ដោយ​អញ​។ ហេតុនេះ ព្រះ​សា​មា​សាម​ពុទ្ធ​ថា បើ​ម​នះ ៣ យ៉ាងហ្នឹង មាន​នៅលើ​បុគ្គល​រូប​ណា​ហើយ នោះ​នឹង​នាំ​បុគ្គល​រូប​ហ្នឹង ទៅ​ជួបនឹង​សេចក្តី​គ្រោះថ្នាក់ អត់​បាន​សុខ​ទេ​នៃ​ជីវិត​។​

​ព្រះអង្គ​នៅបាន​បញ្ជាក់​ទៅដល់​លោក ផែង វណ្ណៈ និង​ក៏​ដូច​អ្នក​រាល់គ្នា​ដែលមាន​វត្តមាន​នៅទីនេះ ឲ្យ​បាន​យល់ដឹង​ច្បាស់​ថា ព្រះ​សា​មា​សាម​ពុទ្ធ ទ្រង់​បាន​ប្រាប់​ទៅកាន់​អ្នកបួស​ខ្លួនឯង​ឲ្យ​ដឹងថា ពពួក​សាម​ណៈ គឺ​អ្នកបួស​នៅក្នុង​សាសនា​នេះ មិនមែនជា​អ្នកធ្វើ​សឹកសង្គ្រាម​ឲ្យ​កើតឡើង​នៅក្នុង​ពិភពលោក​នោះទេ អ្នកបួស​អត់​ត្រូវការ​ធ្វើ​អ្វី​ឲ្យ​ល្អក់កករ​ដល់​សង្គម​ឡើយ ។ ព្រះអង្គ​ក៏បាន​ជូន​នូវ​ពុទ្ធ​សុភាសិត​ថា ពួក​ជន​ណា​ដែល​ចងទុក​នូវ​កំហឹង (​អ្នកនោះ​បាន​ជេរ​អញ បាន​វ៉ៃ​អញ បាន​លួច​ទ្រព្យ​អញ​…) នោះ​ពារ​ប​ស់ជន​នោះ មិន​ស្ងប់រំងាប់​ទេ គឺ​គំនុំ​នៅតែមាន​លើ​គ្នា​និង​គ្នា ឬ ព្រះ​សា​មា​សាម​ពុទ្ធ​ថា «​អ្នកឈ្នះ​តែង​ប្រទះ​ពា (​អ្នកណា​ឈ្នះ​នឹង​ជួប​ពា​ធ្វើ​វិញ​ហើយ​) រីឯ​អ្នកចាញ់​តែង​ដេក​កើតទុក្ខ ហេតុដូច្នេះ អ្នក​លះបង់​ការ​ឈ្នះ ការ​ចាញ់​បាន​ហើយ ទើប​ទទួលបាន​នូវ​សេចក្តីសុខ​។ នៅមាន​សង្ឃដីកា​ជា​ឱវាទ​ដ៏​ល្អៗ​ជាច្រើន​ទៀត ដែល​លើក​យកមក​រៀប​រាប់មិនអស់​។​

​តែ​ទោះយ៉ាងណា នៅក្នុង​ឱកាស​នោះ​ផងដែរ ព្រះមហា​វិមលធម្ម ពិន សែម ពិត​ជាមាន​សេចក្តីរំភើប​ជាខ្លាំង ចំពោះ​វត្តមាន​របស់លោក ផែង វណ្ណៈ ដែល​បានដឹងខ្លួន​ខុស ហើយ​ចេះ​លំឱនកាយ​មកសុំ​ខ​មាល​ទោស​ចំពោះ​ព្រះភ័ក្ត្រ​ព្រះអង្គ​បែបនេះ​។ ហើយ​ព្រះអង្គ​ក៏​សុំ​រាប់អាន​សេចក្តី​ស្និទ្ធស្នាល​រវាង​ព្រះអង្គ និង​លោក ផែង វណ្ណៈ ចាប់តាំងពី​ពេលនេះ​តទៅ ចាត់ទុកថា​ជា​បរិស័ទ​ដ៏​ល្អ​ម្នាក់​សម្រាប់​ព្រះអង្គ ព្រោះថា យើង​គ្រប់គ្នា​គឺ​សុទ្ធតែជា​មិត្ត​រួម​សាសន៍​ខ្មែរ រស់​ក្រោម​ម្លប់​សាសនា​ដូចគ្នា មាន​ខុសត្រូវ​យ៉ាងណា គឺ​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×