Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ស្នាដៃ​របស់​សន្តិសុខ នៅ​ផ្សារ​ចិន​ខេត្ត​ព្រះសីហនុ ពង​ទា​មួយ​កន្ត្រក​បែកខ្ទេច​អស់​

​សន្តិសុខ​នៅ​ផ្សារ​ចិន​(​ដូរ​មក​ផ្សារលើ​វិញ​)​ខេត្ត​ព្រះសីហនុ បាន​រុញ​អ្នកលក់​ពង​ទា បណ្តាល​ឲ្យ​ពង​ទា​មួយ​កន្ត្រក​ក្រឡាប់ចាក់​ធ្លាក់​បែកខ្ទេច​គ្មាន​សល់​។​

​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២១​នេះ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា លឺថា​នេះ​ជា​ស្នាដៃ​របស់​សន្តិសុខ​នៅ​ផ្សា​ចិន​(​ដូរ​មក​ផ្សារលើ​វិញ​)​ខេត្ត​ព្រះសីហនុ​។​
​ដោយសារតែ​អ្នកលក់​ពង​ទាគ្មាន​ប្រាក់​បី​ម៉ឺន​រៀល​ឲ្យ​ថ្លៃ​ខ្លួន​ការពារ ទើប​សន្តិសុខ​ខឹង​ហើយ​រុញ​កន្ត្រ​កពង​ទា​ឲ្យ​ក​ម្ព​ប់​បែ​កពង​ទា​អស់ !
​អាណិត​អ្នកលក់​មាន​ប្រាក់​តិចតួច​ខំ​ទៅ​ទិញ​ពង​ទា​មក​លក់​យកចំណេញ ដល់​បែកខ្ទេច​អញ្ចឹង​ធ្វើ​ម៉េច​ទៅ​?
​ប្រភពពី​ហ្វេ​ស​ប៊ុ​ក ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប្រជាជន ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា សូម​ជម្រាបជូន សាធារណៈជន​​តាម​ការបញ្ជាក់​របស់​លោក​ប្រធាន​ផ្សារ​ចិន (​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​) ឲ្យ​ដឹងថា ករណីនេះ​ជា​ការយល់ច្រលំ ដោយ​ដំណើររឿង គឺ​សន្ដិសុខ និង​អ្នកលក់​ពង​ទា គឺ​តែងតែ​លេងសើច​ជាមួយគ្នា​ដូច​សព្វដង តែដោយសារ​លេង​ជ្រុល ក៏​បណ្ដាល​ឲ្យ​ប៉ះ​ដួល​ធ្លាក់​បែក​ពង​ទា​អស់​។ បញ្ហា​នេះ ក៏បាន​សម្រួល​គ្នា​ភ្លាមៗ ដោយ​ខាង​ផ្សារ​បាន​សង​គ្រប់​ចំនួន​នៃ​តម្លៃ​ពង​ទា​ទាំងនោះ មិនមាន​បញ្ហា​ជាមួយគ្នា ហើយក៏​ពុំមាន​បញ្ហា ដូច​ការលើកឡើង​ក្នុង​បណ្ដាញ​សង្គម​នោះទេ និង​សូម​ឲ្យ​ស្វែងរក​ព័ត៌មាន​ពិត​មុននឹង​បង្ហោះ​ផ្សាយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×