Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ដំណើរការ​អាជីវកម្ម​សេវា​អ៊ី​ន​ធើ​ណេ​តកាហ្វេ វិស័យ​ព័ត៌មាន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​សេវា​អ៊ី​ន​ធើ​ណេ​តកាហ្វេ វិស័យ​ព័ត៌មាន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​បើតាម​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ម្ចាស់​អាជីវកម្ម​សេវា​អ៊ី​ន​ធើ​ណេ​ត វិស័យ​ព័ត៌មាន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ជ្រាបថា ដោយ បច្ចុប្បន្ន ស្ថានភាព​នៃ​ការឆ្លង និង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” មិនទាន់ បាន​បិទ​បញ្ចប់​នៅឡើយ ហើយ​ថ្មីៗ​នេះ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ បាន​ឆ្លង​ចេញពី​ទីតាំង​អាជីវកម្ម​វិស័យនេះ ផងដែរ​។ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ -១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​កាន់តែ​ធំ​ទៅៗ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​សេវា​អ៊ី​ន​ធើ​ណេ​ត វិស័យ​ព័ត៌មាន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុវត្តតាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ៣​ការពារ និង ៣​កុំ ក្នុងការ​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​ម្ចាស់​អាជីវកម្ម​អ៊ី​ន​ធើ​ណេ​ត វិស័យ​ព័ត៌មាន​ទាំងអស់ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ក្នុងករណី​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ទាំង​១៤ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ឱ្យមាន​ប្រសិទ្ធភាព​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×