Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន ទាក់​ដៃចង្កូត​នឹង​កង់​បី បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​លឿន​ពេក មិន​ប្រយ័ត្ន​ទាក់​ដៃចង្កូត​នឹង​កង់​បី​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់ ថ្ងៃ​សៅរ៍​ទី​២០ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៩២ នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ ផល សុភាព ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ជា​សន្តិសុខ មាន​ស្រុកកំណើត​នៅ ភូមិ​តាសេក សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ទ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កំពង់ចាម​1-Z 8855 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៩២ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​បាន​ទាក់​ដៃចង្កូត​នឹង​កង់​បី​មួយគ្រឿង​ទៀត មិន​ចាំ​ផ្លាកលេខ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​មួយ​រំពេច ចំណែកឯ​កង់​បី​បន្ត​បើក​រត់​ទៅមុខ​គេចខ្លួន​បាត់ស្រមោល​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះមក​ដល់​ដោយ​ឃើញ​ជនរងគ្រោះ​ដួល​ស្លាប់​តែម្នាក់ឯង ដោយ​ភាគី​ម្ខាង​ទៀត​រត់​បាត់ ក៏​ធ្វើការ​វាស់វែង​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ក្រុមគ្រួសារ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​តាម​ក្រោយ​ឲ្យ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​