Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើក​លើ​ដងផ្លូវ​ស្រាប់តែ​ឆេះ សំណាងល្អ​ម្ចាស់​បើកទ្វារ​រត់ចេញ​ទាន់ពេល

​ភ្នំពេញ ÷ បុរស​ម្នា​ក់បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​និង​កូន​ចេញពី​ភូមិ​ចាក់​ជ្រូក​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឆេះ​រថយន្ត​។ សំណាងល្អ​ពួកគាត់​បានចេញ​ពី​ក្នុង​រថយន្ត​រួចខ្លួន​មិនមាន​រងរបួស​នោះទេ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៣០ នាទី​យប់​ថ្ងៃ​សៅរ៍​ទី ២០​ខែមីនា​ឆ្នាំ​២០២១ ចំណុច​ជាប់​រណ្តៅ​ដី​តា​កៅ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ
​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ជា​ម្ចាស់​រថយន្ត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​រូបគាត់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​និង​កូនតូច​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ ភ្នំពេញ 2-Y 4119 ចេញពី​ភូមិ​ចាក់​ជ្រូក​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​គោលបំណង​ទៅ​ខេត្តកំពង់ចាម​មកដល់​ចំណុចកើតហេតុ​រាង​ធំ​ុ​ក្លិន​ឆ្ងៀ​ម ស្រាប់តែ​ពួកគាត់​ក្រឡេក​ទៅ​ឃើញ​ឆេះ​ពី​កង់​រថយន្ត​មុន​ហើយ​ពួកគាត់​បាន​បើកទ្វារ​រត់ចេញ​រួមទាំង​មានកូន​តូច​ទៀតហើយ​ក៏បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​តែ​នៅ​មិន​រលត់​ក៏​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​មួយគ្រឿង​មក​បាញ់​ពន្លត់​ឲ្យ​រលត់ទៅវិញ​ទៅ​។​

​ប្រភពពី​សមត្ថកិច្ច​ក្រោយពេល​កើតហេតុ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​មួយគ្រឿង​។​
​មិនមាន​អ្នកស្លាប់ និង​មិនមាន​នាក់​រងរបួស​។​ ​រង​ការខូចខាត​តែ​រថយន្ត​និង​សម្ភារ​មួយចំនួន​៕
​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​