Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខូចចិត្ត​រឿង​សង្សារ​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​សម្លាប់ខ្លួន​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​ជួយ​ទាន់ពេល​

​ភ្នំពេញ ÷ បុរស​ម្នាក់​មិនដឹងថា​ខឹង​ជាមួយ​សង្សារ​រឿង​អ្វី​បានជា​សម្រេចចិត្ត​ជិះ​ម៉ូតូ​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារសម្លាប់ខ្លួន​តែ​មិនបាន​សម្រេច​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជួយ​ចាប់​ទាន់ពេល​រួច​ទុក​ប្រគល់ជូន​សមត្ថ កិច្ច​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​២ និង ១៥​នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី​២១ ខែមីនា​ឆ្នាំ ២០២១ ចំណុច​លើ​ស្ពាន​ជ្រោយចង្វា រ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូម៉ាក​ស្គុ​ប​ពីរ​មួយគ្រឿង​ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​1-BC 5745
​ធ្វើដំណើរ​ចេញពី​រង្វង់​មូល​គួច​កាណុង​ឡើង​ទៅលើ​ស្ពាន​ជ្រោយចង្វារ មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បុរស​ជា​ជនរងគ្រោះបាន​ទុក​ម៉ូតូ​ចោល​រៀប​និង​លោត​ចុះទៅ​ក្នុង​ទឹក​ក៏បាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ទៀតជួយ​ចាប់ទាញ​មកវិញ​បាន​ទាន់ពេល​ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះមក​ជួយ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​យក​ជនរងគ្រោះ​ដាក់​លើ​កង់​បី​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្រះចក​ធ្វើការ​ពន្យល់​និង​ណែនាំ​មួយសន្ទុះ​មក​ក៏​បុរស​ម្នាក់​នោះបាន​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ​វិញ​បាត់​ដោយ​ខ្លួនឯង​ទៅ​៕​
រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​