Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រួច​បន្ត​ទៅបុក​កង់​បី​មួយគ្រឿង​ទៀត​ប៉ើង​ទៅ​ម្ខាង​និង​រងរបួស​ម្ចាស់​កង់​បី​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​

​ភ្នំពេញ ÷ បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ក្នុង​លឿន​បម្រុង​ឆ្លង​ស្តុ​ប​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រួច​បន្ត​ទៅបុក​កង់​បី​កំពុងតែ​ឆ្លង​ស្តុ​ប​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​កង់​បី​ប៉ើង​ទៅមុខ​ជាច្រើន​ម៉ែត្រ​និង​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​។

អ្វីដែល​សំណាងល្អ​មាន​ស្ត្រី​ម្នាក់​និង​កូនតូច​ទើបតែ​មួយខែ​កន្លះ​អង្គុយ​ពីក្រោយ​មិនមាន​រងរបួស​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​២០ ខែមីនា​ឆ្នាំ​២០២១ ចំណុច​ជាប់​ក្រសួង​សុខ​ភិ​បាល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​កង់​បី​មួយគ្រឿង​ពណ៌​ស​មិនមាន​ផ្លាកលេខ​បើកប​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជិះ​ពីក្រោយ​ស្ត្រី​និង​កូនតូច​២​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម​មកដល់​ចំណុចកើតហេតុ​បម្រុង​និង​ឆ្លង​ស្តុ​ប​ខៀវ ស្រាប់តែ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀត​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ ភ្នំពេញ 2-Z 0535 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៦៦ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​រង​ការខូចខាត​តិចតួច​រួច​ជ្រុល​បន្តទៅ​បុក​កង់​បី​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​កង់​បី​ប៉ើង​ទៅ​ម្ខាង សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​អ្នកស្លាប់​នោះទេ​រង​ការខូចខាត​តែ​រថយន្ត​និង​កង់​បីយ៉ាង​ដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក​ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​និង​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕
​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​