Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ផ្សព្វផ្សាយ និង ធ្វើ​កំណត់ហេតុ បិទ​ទីតាំង​សេវាកម្ម អ៉ី​ន​ធើ​ណេ​ត​ចំនួន​៣៦ កន្លែង​

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ផ្សព្វផ្សាយ និង ធ្វើ​កំណត់ហេតុ បិទ​ទីតាំង​សេវាកម្ម អ៉ី​ន​ធើ​ណេ​ត​ចំនួន​៣៦ កន្លែង​និង កំពុង​បន្តធ្វើ​នៅតាម​ទីតាំង​ដែរ​នៅ សេសសល់ ។​

​ដោយ​ទទួលបាន​ការណែនាំ​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ក្នុងការ​ចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ នា​ល្ងាច ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០២១​នេះ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​ឱ្យ គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ ចុះ​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង សេវាកម្ម អ៉ី​ន​ធើ​ណេ​ត វិស័យ​ព័ត៌មាន ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ ។

​ជា​លទ្ធផល គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​១១ បាន​ចុះផ្សាយ និង ធ្វើ​កំណត់ហេតុ បិទ​បាន​ចំនួន​៣៦​ទីតាំង និង កំពុង​បន្តធ្វើ​នៅតាម​ទីតាំង​ដែរ​នៅ សេសសល់ ។​

​ក្នុងករណី ម្ចាស់​ទីតាំង មិន​សហការ នៅ​បន្ត​ប្រកប​អាជីវកម្ម ដោយ​រឹងរូស​មិន​ចូលរួម​អនុវត្ត ជាមួយ​អាជ្ញាធរ នោះ អាជ្ញាធរ​ខណ្ឌ និង​ចាត់វិធានការ​ច្បាប់​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ដោយ​មិន​លើកលែង​ឡើយ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​