Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេគ​ខ្លាំងណាស់ ក្រោយ​ឃើញ​ទិដ្ឋភាព​លោក ហួរ ឡា​វី ទទួល​ធាតុ​ភរិយា​នៅមុខ​ផ្ទះ ខណៈ​កូនស្រី វី ឌី​ណែ​ត បាន​ត្រឹម​ឧទ្ទិស​កុសល​ជូន​ម្តាយ​តាម Online(វីដេអូ)

​ដូចដែល​ប្រិយមិត្ត​ទាំងអស់គ្នា បានទទួល​ជ្រាប​ហើយ​ថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ម្តាយ​តារាចម្រៀង វី ឌី​ណែ​ត បានទទួល​មរណភាព​គួរ​ឲ្យ​តក់ស្លុត ដោយសារ​ជំងឺ Covid-19 ។

​ទន្ទឹមនឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​សឹងតែ​មិនអាច​ទទួលយកបាន​នោះ​ផងដែរ កញ្ញា វី ឌី​ណែ​ត ក៏បាន​បង្ហោះ​សារ​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា​៖ «​ខ្ញុំ​លែងមាន​ម៉ាក់​ហៅ​ហើយ សូម​ម៉ាក់​ទៅអោយ​បាន​សុខ ម៉ាក់​កុំ​បារម្ភ​ណា កូន​នឹង​នៅ​មើលថែ​ប៉ា និង​អ្នកផ្ទះ​យើង កូន​នឹង​រឹងមាំ​។​

​សូម្បីតែ​មុខជា​លើកចុងក្រោយ ក៏​មិន​បានឃើញ ម៉ាក់​ឈឺ​ក៏​កូនៗ មិនអាច​ទៅ​មើលថែ​បាន ម៉ាក់​ខូច​ហើយ ក៏​មិនអាច​ឃើញ​សូម្បីតែ​សព ខ្ញុំ​ក៏​មិនអាច​ចេញទៅ​បាន ចេញទៅ​ធ្វើបុណ្យ​ឲ្យ​ម៉ាក់​ក៏​មិនបាន សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ម៉ាក់ ទៅកាន់​សុខ​គតិ​ភព ផង​ចុះ សូម​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន ជាមួយនឹង​ជំងឺ​ដ៏​សាហាវ​នេះ វា​លឿន​ពេក​ហើយ ម៉ាក់​អើយ​»​។​

​តែ​អ្វីដែល​យើង​គ្រប់គ្នា រឹតតែ​រំជួល​ចិត្តខ្លាំង​បំផុត​នោះ គឺ​ក្រោយ​សព​ម្តាយ​ជាទី​ស្រឡាញ់ ត្រូវបាន​រំលាយ​រួចរាល់ កញ្ញា វី ឌី​ណែ​ត ក៏បាន​បង្ហោះ​រូបភាព​នៃ​ពិធី​បង​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ម្តាយ​របស់ខ្លួន ទាំង​ដែល​មិនអាច​ចូលរួម​ជូន​ដំណើរ​ចុងក្រោយ​ម្តាយ​បាន និង​បានត្រឹមតែ​ឃើញ​តាម Online ដោយ​ភ្ជាប់​សារ​ទាំង​រំជួលចិត្ត​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​៖ «​នាង​ខ្ញុំ​ជំនួសមុខ អោយ​ក្រុមគ្រួសារ សូម​សំដែង​ការ​អរគុណ​ដល់​ព្រះសង្ឃ នៅ​វត្ត​និគ្រោធ​វ័ន ហៅ គល់​ទទឹង ដែល​បាន​ជួយ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់ ម្ដាយ​របស់ខ្ញុំ ងួន​សុផាន់​នី សូមអោយ​វិញ្ញាណក្ខន្ធ​ម៉ាក់ ទៅកាន់​សុខ​គតិ​ភព​ផង​ចុះ ម៉ាក់​ចោល​កូន​ហើយ​ទៅ​សែនឆ្ងាយ មុខ​ចុងក្រោយ​ក៏​មិន​បានឃើញ ទៅធ្វើ​បុណ្យ​អោយ​ម៉ាក់​ក៏​មិនកើត មានតែ​តាម online ម៉ាក់​អើយ​ម៉ាក់ ខ្ញុំ​នឹង​រឹងមាំ​ណា​ម៉ាក់​»​។​

​ចំណែក​ឪពុក​របស់​នាង​លោកគ្រូ ហួរ ឡា​វី ក្រោយ​ទទួល​ធាតុ​ភរិយា​នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ លោក​ក៏បាន​សម្តែង​នូវ​ក្តី​សង្វេគ​ជាខ្លាំង ក្រោម​សម្រេក​កូនៗ​របស់លោក​ទ្រហោ​រយំ​នៅមុខ​ផ្ទះ​យ៉ាង​ទ្រហឹង​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×