Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​បុរី ប៉េង ហួត វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ រកឃើញ​នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១

​ភ្នំពេញ ៖ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ វេលា​ម៉ោង​០៨ និង​០០ នាទី បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន ០១ នាក់ រួមមាន ៖ ស្ត្រី អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​បុរី ប៉េង ហួត (​ផ្លូវ​៥៩៨) ផ្ទះ​លេខ​៨០ ផ្លូវ​លេខ​P១៨ ក្រុមទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​ដោយឡែក អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​ជម្ងឺ​ចំនួន ០២ នាក់ (​បុរស​ជនជាតិ​ម៉ា​ឡេ​ស៉ី ០១ នាក់ និង​ស្ត្រី ០១ នាក់​) តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រៀម​យក​សំណាក​ជា​បន្ត ។

​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke) ជា​ចុងក្រោយ អាជ្ញាធរ សម្រេច​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×