ខេត្តកណ្ដាល៖ រសៀលថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កគ្រប់រយៈពេល១៤ថ្ងៃ ដោយទទួលបានលទ្ធផលវត្ថុសំណាកអវិជ្ជមានទាំងពីរ លើកចំនួន៦៧នាក់ និងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
បន្ទាប់ពីការសំណេះសំណាលចប់ លោកអភិបាលស្រុក បានផ្ដល់ជា សម្ភារៈមួយចំនួន បានមកពីការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម
អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក៏ដូចជា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនោះរួមមាន :-អង្ករ ២០Kg, -មី ១កេស, -ទឹកត្រី ទឹកស៉ីអ៉ីវ, -ត្រីខ, -សាប៊ូ,-អាល់កុល សម្លាប់មេរោគ -សម្ភារៈដំណេក ១ឈុត និងថវិកាក្នុងម្នាក់ ៗ ១០ម៉ឺនរៀល៕ រក្សាសិទ្ធិដោយ៖សារឿន








