Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​វ័យ​១៩​ឆ្នាំ មាន​វិបត្តិ​ផ្លូវចិត្ត​គិត​ខ្លី​ធ្វើអត្តឃាត នៅ​ស្រុក​រំដួល​

​ខេត្តស្វាយរៀង ៖ មាន​ករណី​ក្មេងស្រី​វ័យ​១៩​ឆ្នាំ មាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​ចង់​ធ្វើ​អ្វី​មិនបាន​ដូច​បំណង ក៏​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​បាត់បង់​ជីវិត​គួរ​ឲ្យ​សង្វេក​។

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​គិត​ខ្លី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រៃ​ចំការ ឃុំ​ធ្មា ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​នារី​គិត​ខ្លី​ឈ្មោះ​ណោ ភី​ណា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ខណៈ​ឳ​ពុក​ម្តាយ​មិន​នៅផ្ទះ បានធ្វើ​អត្តឃាត សម្លាប់​ខ្លួនឯង​ដោយ​យក​ក្រមា​ទៅ​ចង​និង​រនង​បន្ទប់​លើផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​តែម្តង មូលហេតុ​មាន​វិបត្តិ​ផ្លូវចិត្ត​។ ប្រភព​បន្តទៀតថា ពេល​ឳ​ពុក​ម្តាយ​ត្រឡប់មកផ្ទះ ដល់​ម៉ោង​ទទួលទាន​បាយ​មិនឃើញ​កូនស្រី ចុះ​មករក​បាយទឹក​ក៏​ស្រែកហៅ​មិនឮ​ឆ្លើយ​ក៏​ឡើងទៅ​លើផ្ទះ​អើតមើល​ទៅក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​កូនស្រី​ចង​.​ក នៅ​និង​រនង​ផ្ទះ​ក្នុង​បន្ទប់​ស្លាប់​បាត់ទៅហើយ​។

​ឳ​ពុក​ម្តាយ​បាន​ឆោឡោ​និង​ប្តឹង​សមត្ថកិច្ច​។ សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍​ពិនិត្យ​សព ឃើញថា ពិតជា​ចងក ធ្វើអត្តឃាត​ពិតប្រាកដ​មែន ក៏​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

×