ក្រុងតាខ្មៅ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះ សមត្ថកិច្ចមូលដ្ឋានបានហ៊ុមព័ទ្ធផ្ទះដែលនៅជាប់នឹង មជ្ឈមណ្ឌលថែទាំរថយន្ត អ្នកតាចិន ដែលជាទីតាំងចាស់ដែលអាជ្ញាធរមូលដ្ឋានធ្លាប់បានហ៊ុមព័ទ្ធ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ ស្ថិតនៅផ្លូវ២១អា ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានហ៊ុមព័ទ្ធផ្ទះដែលនៅជាប់ទីតាំងមជ្ឈមណ្ឌល ថែទាំរថយន្តអ្នកតាចិន ២ផ្ទះ ដែលសង្ស័យជាប់ពាក់ព័ន្ធគ្នា ហើយរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែកជ័យជំនះ ក៏បានដឹកយក លោកយាយ លោកតា ពីរនាក់ ទៅយកសំណាកបន្ថែមផងដែរ ៕ រក្សាសិទ្ធិដោយ៖សារឿន






