តាកែវ ៖ លោក ភួន ឈីម អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទរដ្ឋបាលស្រុក បានអញ្ជើញអធិបតីបើកដំណើរការ ផ្សារអង្គសឹង្ហ ជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានសម្រេចបិទនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ការបិទទីតាំងផ្សារអង្គសឹង្ហ ដោយផ្អែកទៅលើបងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។
ពិធីមង្គលការខាងលើ ដោយមានបុរសម្នាក់ឈ្មោះ កក្កដា សោភ័ណ ជាអ្នកកំដរកូនកម្លោះ ក្រោយត្រឡប់ទៅរាជធានីភ្នំពេញ ទទួលលទ្ធផលវិជ្ជមាន នូវជំងឺកូវីដ១៩នៃថ្ងៃបន្ទាប់៕ រក្សាសិទ្ធិដោយ៖សារឿន