ភ្នំពេញ ៖ លោកឌួង ឆាយ នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១បានសម្រេចសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ។
កម្ពុជាផេកហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃនេះលោកឌួង ឆាយបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបាទបានបួសសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មឲ្យខ្ញុំ”។
សូមបញ្ជាក់ថាជម្រើសចុងក្រោយរបស់លោកឌួង ឆាយ គឺមានតែផ្លូវលោកផ្លូវធម៌តែប៉ុណ្ណោះដើម្បីរម្ងាប់ចិត្ត។
សូមបញ្ជាក់ថា លោកឌួង ឆាយ ត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដកតំណែងងារជាឧកញ៉ា ក្រោយពេលលោកមានទំនាស់ជាមួយប្រពន្ធរហូតដល់លែងលះគ្នានិងប្រើអំពើហិង្សាលើប្រពន្ធយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_21-27-05-768x1024.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_21-27-06-1024x768.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_21-27-08-768x1024.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_21-27-09-768x1024.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_20-01-37-746x1024.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_20-01-38-2.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_20-01-38.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_20-01-39-2.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-21_20-01-39.jpg)