ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ ការងាររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខដោយសន្សឹមៗ ក្នុងថ្ងៃនេះថ្វីត្បិតតែការងារនិងការរកស៊ីជួញដូរងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អៗខ្លះហើយនោះគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាមួយដែលមិនស្គាល់ច្បាស់លាស់នោះទេ ដើម្បីចៀសវាងនាំអោយខាតទ្រព្យឥតអំពើ ក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗអោយគេកាន់កាប់ធ្វើជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់ ហើយប្រសិនបើមាននរណាម្នាក់ខ្ចីរបស់ពីអ្នកចូរចាំថាត្រូវចេះត្រួតពិនិត្យមនុស្សអោយបានច្បាស់សិន និងត្រូវចេះរៀបចំធ្វើឯកសារបញ្ជាក់អោយបានត្រឹមត្រូវផង។ ចំពោះមនោសញ្ចេតនាគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាល។ សុខភាពត្រូវចេះញ៉ាំអាហារអោយបានទៀតទាត់ការពារជំងឺក្រពះ៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ៦៧៨ យកលាភសម្បត្តិឧកញ៉ាលុយវាល់លាននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ ការងាររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខជាលំដាប់ក្នុងថ្ងៃនេះទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ។ នៅតាមផ្លូវចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាប្រយ័ត្នកើតជារឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ ក្នុងថ្ងៃនេះដែរបើលោកអ្នកកំពុងស្វែងរកការងារធ្វើឬក៏ពឹងពាក់នរណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា។ ចំណែកមនោសញ្ចេតនាគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើអោយចំណងស្នេហារង្គោះរង្គើរទៀតផង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៤ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកនៅតែល្អប្រសើរដដែលទេ ហេតុនេះឃើញថាទោះធ្វើអ្វីជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ ការងារថ្ងៃនេះប្រព្រឹត្តទៅដោយរលូនហើយគ្រប់ការងារលំបាកសុទ្ធតែមានអ្នកជួយទំនុកបម្រុងជានិច្ច។ ចំណែកលុយកាក់មានលំនឹងល្អណាស់ ប៉ុន្តែនឹងមានដៃគូប្រជែងថ្មី។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយមិនថាជួញទីជិតឆ្ងាយគឺតែងហុចផ្លែផ្កានិងផលចំណេញត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ចំណែកសេចក្តីស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អបង្គួរ។ ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារហេតុនេះងាយមានការខុសឆ្គងខ្លះៗប៉ុន្តែមិនជាអ្វីទេ ព្រោះតែការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ រីឯបញ្ហាស្នេហាមិនទាន់ជួបមនុស្សដូចប្រាថ្នានោះទេ។ ចំណែកបញ្ហាសុខភាពវិញនោះយកចិត្តទុកដាក់ថែទាំសុខភាពស្បែក៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៩៩៨ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អបង្គួរ។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចអោយដូចគោលបំណង ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធុនកណ្តាលឬមិនសំខាន់ពេកព្រោះថាធ្វើធំពេកឬសំខាន់ខ្លាំងគឺផ្លែផ្កាដែលហុចមកមិនសូវដូចគាប់បំណងនោះឡើយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអោយប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងរ៉ាវដោយប្រការណាមួយ។ ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ៦៦។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះការប្រកបការងារអ្វីតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀតផង លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីព្រោះឈានដល់ខែក្រោយនេះផលល្អៗនិងចាំហុចអោយជានិច្ច។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់សម្រាប់ចិញ្ចឹមឆ្នាំងបាយអីចឹងដែរ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាមេម៉ាយក្តីបើចង់ផ្សំផ្គុំគ្រួសារគឺជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះការប្រកបការងាររបស់លោកអ្នកមានចម្រើនលូតលាស់ច្រើនមុខជាលំដាប់អាចសមតាមបំណងប្រាថ្នាទាំងអស់។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម បើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ រីឯមនោសញ្ចេតនាកម្លោះក្រមុំទោះមានបញ្ហាស្មុគស្មាញបន្តិចក្តីបើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ច៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវតែញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ។ នៅតាមផ្លូវពេលធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាអោយសោះប្រយ័ត្នកើតជារឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ ក្នុងថ្ងៃនេះបើលោកអ្នកកំពុងរត់រកការងារធ្វើឬពឹងពាក់អ្នកណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ រីឯសម្ព័ន្ធស្នេហាគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើអោយចំណងស្នេហារង្គោះរង្គើទៀតផង៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹក ដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៨៩។
-សូមខមិនលេខ ៨៨៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវធ្វើថ្នាក់ធុនកណ្តាលមិនសំខាន់ពេក ព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងព្រោះផលជាផ្លែផ្កាដែលហុចមិនសូវដូចគោលបំណងនោះឡើយ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកត្រូវប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងរ៉ាវដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺតម្ល៉ោះហើយងាយបង្កកំហុសនិងមានបញ្ហាជម្លោះកើតឡើងផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺលោកអ្នកមានតែដំណើរថយក្រោយច្រើនជាង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះការងាររកស៊ីជួញដូរនៅតែកាក់កបដដែលទេ។ ការរស់នៅមានភាពសុខដុមល្អណាស់។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការលក់ចេញទិញចូលគ្រាន់បើ ពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ សម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុត៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃសំណាងគឺលេខ ៤៨ និងលេខ ៩៩។
-សូមខមិនលេខ៧៧៧ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការប្រកបកិច្ចការងារបើសម្រុកតែងទទួលបានជោគជ័យត្រឡប់មកវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានលំនឹងល្អពោលមិនមានអ្វីប្រែប្រួលជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯមនោសញ្ចេតនាជ្រាលជ្រៅបំផុត។ សុខភាពត្រូវរកវិធីសម្រួលអារម្មណ៍សម្រាកអោយបានច្រើន៕