Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០២​នាក់​ទៀត គោលដៅ​ចាស់​ទីតាំង​ផ្សេងគ្នា​

​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ (​វេលា​ម៉ោង​២២ និង​៣០ នាទី​) ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០២​នាក់ រួមមាន ៖

១/ អ្នក​ជម្ងឺ ជា​ស្ត្រី អាយុ ៦៩ ឆ្នាំ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១១៣​ច ផ្លូវ​បេតុង ក្រុមទី​២ ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឆ្លង​ពី អ្នក​ជម្ងឺ ជា​ស្ត្រី អាយុ ៣១ ឆ្នាំ​) ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០១ នាក់ (​ស្រី​០១​នាក់​) ត្រូវបាន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ទីតាំង​ខាងលើ​ដដែល​។​

២/ អ្នក​ជម្ងឺ​ជា ស្ត្រី អាយុ ១៧ ឆ្នាំ (​ពាក់ព័ន្ធ​នឹង​អ្នក​ជម្ងឺ​ជា​បុរស អាយុ​២១​ឆ្នាំ​) ដែលមាន​ទីតាំងនៅ ផ្ទះ​លេខ​២២៤៨ ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០៣ នាក់ ត្រូវបាន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ​។

​ជា​ចុងក្រោយ អាជ្ញាធរ បាននិងកំពុង​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន បច្ចុប្បន្ននេះ អ្នក​ជម្ងឺ​០២​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល សុខភាព ចាក់អង្រែ​៕
​រក្សា​សិទ្ធិ​ដោយ ៖ សារឿន​

×